
រូបភាព រដ្ឋបាលខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ១៦កក្កដានេះ បានប្រកាសរកឃើញពលរដ្ឋចំនួន៦៥នាក់ វិជ្ជមានកូវីដ១៩ និងមានប្រជាពលរដ្ឋ២៤៦នាក់ បានជាសះស្បើយផងដែរ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។
យោងតាមរដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ពលរដ្ឋដែលវិជ្ជមានភាគច្រើនឆ្លងចេញពីទីតាំងដែលមានការជួបជុំប្រមូលផ្ដុំច្រើន ដែលភាគច្រើនជាអ្នករស់នៅក្នុងខេត្តបន្ទាយមានជ័យផ្ទាល់។
យ៉ាងណាមិញ អ្នកជាសះស្បើយទាំង ២៤៦នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕