Yearendyearend1140x150

គម្រោងពង្រីកផ្លូវជាតិលេខ១១ត្រូវបានទទួលវិញ្ញាបនប័ត្រតេស្តគុណភាព

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រភពរូប៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា

កំពង់ចាម៖ គម្រោងពង្រីកផ្លូវជាតិលេខ ១១ ដែលមានប្រវែងសរុប៩៦គីឡូម៉ែត្រតភ្ជាប់រវាងអ្នកលឿង និងកំពង់ចាម ត្រូវបានចុះទទួលស្គាល់ និង បានប្រគល់ដោយជោគជ័យនូវវិញ្ញាបនប័ត្រតេស្តគុណភាព កាលពីពេលថ្មីៗនេះ។

គម្រោងខាងលើនេះ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC)ដែលជាភាគីទទួលសាងសង់ បានប្រើប្រាស់កម្មករប្រមាណ ១១០០នាក់សម្រាប់កិច្ចការនេះ។ហើយ ភោជនីយដ្ឋាន ផ្ទះសំណាក់ និងហាងអាជីវកម្មដែលនៅតាមដងផ្លូវមានចំនួនកាន់តែច្រើនឡើងៗ បានជួយជំរុញនូវវិស័យអាជីវកម្មបានយ៉ាងល្អប្រសើរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានវាយតម្លៃខ្ពស់ចំពោះគុណភាពនៃគម្រោងខាងលើ។ ពេលបញ្ចប់គម្រោងនឹងជួយកែលម្អបណ្ដាញផ្លូវជាតិសំខាន់នៅក្នុងប្រទេសកម្ពុជា ជួយកែលម្អស្ថានភាពចរាចរណ៍ក្នុងតំបន់និងជួយជំរុញការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ការងារ និងសេដ្ឋកិច្ចពាណិជ្ជកម្មនៅក្នុងតំបន់ផងដែរ។

គួរបញ្ជាក់ថា រដ្ឋាភិបាលចិនបានផ្តល់ការជួយ និងគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងជំរុញគម្រោងជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេសកម្ពុជាដោយតាមរយៈការផ្តល់ជំនួយឥតសំណងនិងហិរញ្ញប្ប ទាន សម្បទាន។នេះបើយោងតាមការការអះអាងរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា៕

ប្រភពរូប៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង