Yearendyearend1140x150

ការចងចាំដែលមិនអាចបំភ្លេចបានជាមួយនឹងផ្សារប្រពៃណីកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖រៀបចំឡើងដោយ ចិន្ដា ថ្ងៃពុធ ទី ១៥ ខែកក្កដា ឆ្នាំ ២០២១ រៀបចំពី "ការចងចាំដែលមិនអាចបំភ្លេចបានជាមួយនឹងផ្សារប្រពៃណីកម្ពុជា"។ សូមអានអត្ថបទទាំងស្រុង៖

រឿងដំបូងដែលខ្ញុំចងចាំពីកុមារភាពរបស់ខ្លួនគឺ ជារៀងរាល់ព្រឹកខ្ញុំបានជិះម៉ូតូឌុបជាមួយលោកយាយ ទៅផ្សារសាមគ្គីដែលជាផ្សារក្នុងស្រុកចម្ងាយត្រឹមតែ ១០ នាទីពីផ្ទះរបស់យើង។ តាមទម្លាប់យាយតែងតែ ទម្លាក់ខ្ញុំ នៅតូបអាហារលក់នំបញ្ចុកជាអាហារពេលព្រឹកដ៏មានឱជារសនៅក្នុងតំបន់ នៅមុនពេលគាត់ចេញ ទៅទិញឥវ៉ាន់ និងគ្រឿងផ្គត់ផ្គង់ក្នុងផ្ទះ។ មានពេលខ្លះដែលខ្ញុំបានបរិភោគនំបញ្ចុករួចមុន ខ្ញុំក៏ដើរទៅរក យាយរបស់ខ្ញុំ។ ពេលដែលខ្ញុំមានអាយុ 6 ឆ្នាំ ខ្ញុំនៅតែមានការភ្ញាក់ផ្អើលរាល់ពេលដែលអ្នកលក់ ទាំងអស់ស្គាល់ និងចង្អុលទៅទីតាំងរបស់លោកយាយខ្ញុំ ហាក់បីដូចជាគាត់ជាបុគ្គលល្បីល្បាញម្នាក់។

តាមការពិតជីដូនរបស់ខ្ញុំមិនមែនជាបុគ្គលល្បីល្បាញអ្វីនោះទេ ប៉ុន្តែគាត់គឺជាម៉ូយប្រចាំទីនោះ។ អ្នកគ្រប់គ្នាសុទ្ធតែ ស្គាល់អ្នកផ្សេងទៀតដែលនៅក្នុងទីផ្សារនេះ។ រឿងដែលអស្ចារ្យនៅតែមានជាបន្តបន្ទាប់ ទៀតនៅទីនោះ ដោយក្រោយមកមានស្ត្រីចំណាស់ជាច្រើននាក់បានជួបខ្ញុំ ហើយនិយាយថា "ខានជួបយូរ ឥឡូវធំច្រើនដល់ហើយ"។ ប្រយោគនេះធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលបន្តិចព្រោះខ្ញុំខ្លួនឯងចាំមិនបានថា ខ្ញុំធ្លាប់បាន ជួបពួកគាត់នៅកន្លែងណាទេ។ ខណៈពេលដែលកំពុងតែមានចម្ងល់ថាតើខ្ញុំស្គាល់ពួកគាត់នៅកន្លែងណា នោះ រឿងមួយដែលខ្ញុំប្រាកដក្នុងចិត្ត គឺអ្នករាល់គ្នាជាផ្នែកមួយនៃសហគមន៍ដ៏ធំមួយនេះ ពួកគេតែងតែត្រៀម ខ្លួនរួចជាស្រេចក្នុងការផ្ដល់ជំនួយដល់គ្នាទៅវិញទៅមក។

កន្លងមក លោកយាយ និងម្តាយរបស់ខ្ញុំតែងតែធ្វើដំណើរទៅផ្សារក្នុងស្រុកធំៗ ដូចជាផ្សារធំថ្មី និងផ្សារអូរឫស្សី ដើម្បីទិញទំនិញ និងគ្រឿងទេសក្នុងតម្លៃបោះដុំ។ សូម្បីតែសម្រាប់ក្មេងអាយុ 6 ឆ្នាំ ក៏យល់ថា ផ្សារទាំងនេះមានមនុស្សដើរកម្សាន្តយ៉ាងច្រើនកុះករ។ ខ្ញុំចាំបានថាខ្ញុំបែកញើសសស្រាក់ ដោយគ្រាន់តែដើរចុះដើរឡើង ក្បែរភ្ញៀវដែលកំពុងតថ្លៃទំនិញ ដើម្បីទទួលបានតម្លៃថោកនៅជុំវិញទីនោះ។ បរិយាកាសនៃទីផ្សារទាំងនេះ តែងតែមានភាពរស់រវើក និងអ៊ូអរខ្លាំងដែលបង្ហាញពីភាពពេញនិយមរបស់ ទីនេះបើប្រៀបធៀបទៅនឹងផ្សារតូចៗផ្សេងទៀត។

ខ្ញុំដឹងច្បាស់ថាប្រជាជនកម្ពុជាជាច្រើនធ្លាប់មានបទពិសោធន៍ស្រដៀងគ្នានេះដែរក្នុងវ័យកុមារភាព។ ផ្សារបែបប្រពៃណីក្នុងស្រុក មិនថាធំ ឬតូចតែងតែជាផ្នែកមួយនៃការរស់នៅរបស់យើង ដែលនាំមកនូវអាហារ ទំនិញ និងសេវាកម្ម លើសពីនេះទៅទៀតក៏បានរក្សាទុកនូវពេលវេលាដែលមិនអាចបំភ្លេចបាន ជាមួយនឹង មនុស្សជាទីស្រលាញ់របស់យើងផងដែរ។ ទោះជាយ៉ាងនេះក្ដី 15 ឆ្នាំក្រោយមក ទីផ្សារទាំងនេះនៅតែរក្សា បានប្រជាប្រិយភាពដដែល និងទទួលបានអ្នកចូលមកលេងកាន់តែច្រើនឡើងៗ ដោយសារចំនួនប្រជាជន នៅតែបន្តកើនឡើងយ៉ាងគំហុគនៅក្នុងរាជធានីភ្នំពេញ។

ទោះបីជាផ្សារទាំងនេះបន្តមានភាពល្បីល្បាញក្នុងចំណោមអ្នកស្រុក និងភ្ញៀវទេសចរយ៉ាងណាក្ដីក៏ នៅរាជធានីភ្នំពេញ មិនទាន់ឃើញមានផ្សារក្នុងស្រុកបន្ថែមដូចជាផ្សារធំថ្មី ផ្សារអូរឫស្សី និងផ្សារអូឡាំពិក នៅឡើយទេ។ ផ្សារទំនើប និងកន្លែងលក់ទំនិញទំនើបៗជាច្រើន បានដំណើរការ និងកំពុងធ្វើការអភិវឌ្ឍ ជារៀងរាល់ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយអ្នកអភិវឌ្ឍជាច្រើន ហាក់មិនបានយល់ពីសារៈសំខាន់នៃទីផ្សារ ប្រពៃណីក្នុងស្រុកសម្រាប់ប្រជាជនកម្ពុជាគ្រប់រូបនៅឡើយ។

ការចងចាំពីកុមារភាពរបស់ខ្ញុំបានវិលត្រលប់មកវិញ នៅពេលដែលព័ត៌មានអំពីផ្សារបែបប្រពៃណីថ្មី ផ្សារជីស៊ី អូរឫស្សីកំពុងចាប់ផ្តើមដំណើរការសាងសង់នៅក្នុងឆ្នាំនេះ។ ជាមួយនឹងផ្សារក្នុងស្រុកថ្មីនេះ ខ្ញុំជឿជាក់ថា ទីនេះនឹងកំណត់ស្តង់ដារថ្មីនៃអ្វីដែលផ្សារបែបប្រពៃណីក្នុងស្រុកគួរតែមាន ហើយក៏បន្ថែម នូវទីតាំងដ៏ល្បីល្បាញមួយនៅក្នុងទីក្រុងភ្នំពេញដែលកំពុងរីកចម្រើនជាលំដាប់។ អ្នកអភិវឌ្ឍគម្រោងគឺ GCCគ្រុប បានសិក្សាយ៉ាងហ្មត់ចត់អំពីវប្បធម៌ និងរបៀបរស់នៅរបស់ប្រជាជនកម្ពុជានៅមុនពេលបង្កើត គម្រោងនីមួយៗ។ នោះជាមូលហេតុដែលគម្រោងនេះបានទាក់ទាញចំណាប់អារម្មណ៍ប្រជាជនកម្ពុជា ជាច្រើនខែណាស់មកហើយ។ ខ្ញុំសង្ឃឹមថាអ្នកអភិវឌ្ឍគម្រោងថ្មីនេះ នឹងជួយបង្កើនស្ថានភាពសេដ្ឋកិច្ចសង្គម របស់ប្រជាជនកម្ពុជា ក្នុងពេលជាមួយគ្នានេះក៏ជួយបង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានសម្រាប់ មនុស្សជំនាន់ក្រោយឲ្យដូចជាការចងចាំរបស់ខ្ញុំជាមួយនឹងលោកយាយ និងម្តាយរបស់ខ្ញុំផងដែរ។

ផ្សារជីស៊ី អូរឫស្សីបានលុបបំបាត់រាល់បញ្ហា ដែលតែងជួបប្រទះនៅក្នុងផ្សារក្នុងស្រុក ដូចជាខ្យល់ អាកាសមិនល្អ ភាពរញ៉េរញ៉ៃ ច្រកផ្លូវដើរតូចចង្អៀតជាដើម។ សម្រាប់ទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំយល់ថា គម្រោងនេះនឹងជួយដល់ម្ចាស់អាជីវកម្មក្នុងស្រុក កសិករ និងអ្នកលក់ដូរយ៉ាងច្រើន ដោយអនុញ្ញាតឲ្យពួកគេ ងើបចេញពីបញ្ហាការបាត់បង់ប្រាក់ចំណូលពីជំងឺរាតត្បាតផ្សេងៗ។ លើសពីនេះទៅទៀត កន្លែងលក់ទំនិញ ផ្សេងៗនឹងត្រូវបានបង្កើតបន្ថែមទៀត ដែលផ្តល់ឱកាសថ្មីសម្រាប់ទាំងវិនិយោគិន និងម្ចាស់អាជីវកម្មវ័យក្មេង ក្នុងការចាប់យកឱកាសនៅទីនោះ ព្រោះទីតាំងពាណិជ្ជកម្ម គឺជាកំណប់មាសថ្មី សម្រាប់ទីផ្សារអចលនទ្រព្យ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជាផងដែរ។

សម្រាប់ព័ត័មានលម្អិតបន្ថែមអំពីគម្រោងផ្សារ GC Orussey Market

លោកអាចអាចស្វែងរកតាមរយៈ:

Facebook Page https://www.facebook.com/gc.orusseymarket

ឬ Telegram Channel: https://t.me/GCOrusseyMarket

ឬទំនាក់ទំនងទៅកាន់: (+855) 099 331015, 098 331015

ចិន្ដា គឺជាអ្នកវិភាគ និងនិពន្ធអំពីការវិនិយោគរយៈពេលវែង។ អត្ថបទនេះ គឺជាការយល់ឃើញទាំងស្រុងរបស់គាត់។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង