ខេត្តឧត្តរមានជ័យ៖ បុរសម្នាក់ឈ្មោះណុប មាន អាយុ៧០ឆ្នាំជាកសិកររស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យដែលទទួលបាននូវការចាក់វ៉ាក់សាំងទី៥លាននៅព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២១នេះ។នេះបើយោងតាមការប្រកាសរបស់សម្តេច ហ៊ុន សែន។
យោងតាមសម្តេច លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកថវិកាចំនួន ១០លានរៀលព្រមទាំងសម្ភារៈផ្សេងទៀតដែលជាជំនួយឧបត្ថម្ភទៅប្រគល់ជូនដោយផ្ទាល់។ហើយសម្តេចសូមអរគុណបងប្អូនជនរួមជាតិដែលបានចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ តាមរយៈការទទួលយកការចាក់វ៉ាក់សាំងដើម្បីការពារខ្លួន និងក្រុមគ្រួសារ។
ជាមួយគ្នានេះ សម្តេចសូមកោតសរសើរក្រុមគ្រូពេទ្យ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមចាក់វ៉ាក់សាំងជូនប្រជាជនយើង ដែលមកដល់ពេលនេះយើងចាក់បាន៥០ភាគរយនៃចំនួនប្រជាជនដែលនឹងត្រូវចាក់១០លាននាក់៕

