Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

រដ្ឋាភិបាលលើកលែងការបង់ពន្ធអប្បបរមារយៈ៣ខែដល់«ក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជា»

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងពន្ធអប្បបរមារដល់ក្រុមហ៊ុនអាកាសចរណ៍ សម្រាប់រយៈពេល៣ខែ គិតចាប់ពីខែមីនា រហូតដល់ខែ ឧសភា ឆ្នាំ ២០២០។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានពីរាដរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនៅជុំទី១ កាលពីថ្ងៃ ២៤ ខែកុម្ភៈ កន្លងទៅ។

ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចលើកលែងពន្ធ និងពន្យាពេលបង់ការប្រាក់កម្រៃអាកាសចរណ៍ស៊ីវិលសម្រាប់រយៈពេល៦ខែ ជាមួយនឹងការអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ រៀបចំបង់ប្រាក់ជំពាក់នោះជាដំណាក់កាល ក្រោយពីរយៈពេលពន្យានេះ។

នេះជាវិធានការជុំទី២របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅជួយដល់វិស័យឯកជនដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរឱ្យអាចបន្តរស់រានបានក្នុងពេលដ៏លំបាកនេះ ក៏ដូចជាជួយដល់កម្មករ និយោជិតនៅវិស័យពាក់ព័ន្ធនានា។

ក្នុងវិធានការជុំទី២នេះ រាជរដ្ឋាភិបាលបានពង្រឹងវិសាលភាពបន្ថែមលើវិធានការលើកលែងពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ដែលបានចុះបញ្ចីជាមួយអគ្គនាយកដ្ឋានពន្ធដារ និង មានសកម្មភាពអាជីវកម្ម នៅរាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ ខេត្តកែប កំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល៣ខែ ដោយគិតចាប់ពីខែ មីនា ដល់ខែឧសភា ឆ្នាំ២០២០ តទៅ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង