កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ៩ កក្កដានេះ បានចេញសេចក្តីប្រកាសព័ត៌មានដោយសម្រេចបិទផ្សារសួងចំនួន១៤ថ្ងៃ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃនេះតទៅ។ការសម្រេចនេះ ដោយខេត្តពន្យល់ថា ដោយសារចំនួននៃការឆ្លងកូវីដនៅក្នុងខេត្តមិនមានការថមថយ ហើយការរកឃើញករណីឆ្លងថ្មីមានជាបន្តបន្ទាប់។



