Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាទទួលបានភ្ញៀវជាង៧ម៉ឺននាក់ក្នុងរយៈពេលពីរថ្ងៃចុងសប្ដាហ៍ទីមួយនៃខែកក្កដា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍

ភ្នំពេញ៖ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ចុងសប្តាហ៍ទីមួយនៃខែកក្កដា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៧៣,៧៩៧ នាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១។

យោងតាមរបាយការណ៍ ក្នុងចំណោមភ្ញៀវទេសចរសរុប ភ្ញៀវជាតិមានចំនួន ៧២,៦៨១ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,១១៦ នាក់។ រីឯគោលដៅទេសចរណ៍សំខាន់ៗ រួមមាន រាជធានីភ្នំពេញ៖ ១៥,៨០៨ នាក់, ខេត្តកំពត៖ ១១,២០៧ នាក់, ខេត្តបាត់ដំបង៖ ៩,៥៣៦ នាក់, ខេត្តព្រះសីហនុ៖ ៧,៩១១ នាក់, ខេត្តកំពង់ស្ពឺ៖ ៥,៧០០ នាក់ និង ខេត្តកណ្តាល៖ ៥,២៨២ នាក់។

ទន្ទឹមនឹងនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា ចំនួននេះមានការថយចុះប្រមាណ ១៧.៨៧% ធៀបនឹងសប្តាហ៍កន្លងមក និងថយចុះប្រមាណ ៦០.១១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

ឯកឧត្តមបន្តថា ការថយចុះបន្តិចនៃចំនួនភ្ញៀវទេសចរធៀបនឹងសប្តាហ៍កន្លងមកនេះ ដោយសារការរឹតបន្តឹងវិធានការរដ្ឋបាលរបស់រាជធានី-ខេត្តមួយចំនួន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសការផ្អាកសកម្មភាពរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍មួយចំនួនដែលប្រឈមហានិភ័យនៃការកើនឡើងជំងឺកូវីដ-១៩ ប៉ុន្តែគោលដៅទេសចរណ៍តំបន់ឆ្នេរ រួមជាមួយគោលដៅអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ នៅតែជាគោលដៅសំខាន់សម្រាប់ភ្ញៀវទេសចរផ្ទៃក្នុង៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង