Cctimesw1140xh150cm copy

ព្រះសង្ឃ៤១អង្គនាក់ នៅវត្តមហាមន្រ្តីវិជ្ជមានកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ប្រជាពលរដ្ឋ យកចង្ហាន់មកប្រគេនព្រះសង្ឃ ខណៈវត្តបិទខ្ទប់។ 

ភ្នំពេញ៖ ព្រះសង្ឃ និងកូនសិស្សចំនួន៤១អង្គនាក់ នៅវត្តមហាមន្រ្តីមានវិជ្ជមានកូវីដ១៩ ខណៈវត្តទាំងមូលត្រូវបានបិទខ្ទប់ចំនួន១៤ថ្ងៃ។

ព្រះសង្ឃព្រះនាម ជេម សីណាន គណកម្មវត្តមហាមន្រ្តីបានឱ្យដឹងថា ព្រះសង្ឃគង់នៅក្នុងវត្តមហាមន្ត្រីចំនួន៤១អង្គនាក់ មានព្រះសង្ឃនិងកូនសិស្សមានវិជ្ជមានកូវិដ១៩ ចំណែកវត្តត្រូវបានបិទខ្ទប់វត្តរយ:ពេល១៤ថ្ងៃ មកដល់ពេលនេះបានចំនួន៥ថ្ងៃមកហើយ។លោកមានសង្ឃដីកាទៀតថា ក្នុងវត្តមហាមន្ត្រីទាំងមូលមានព្រះសង្ឃ តាអាចារ្យ ដូនជី និងសិស្សស្នាក់នៅក្នុងវត្តមានចំនួនជិត៤០០អង្គនាក់។

ជាងនេះទៅទៀត ចំពោះព្រះសង្ឃ និងកូនសិស្សដែលមានវិជ្ជមានកូវិដ១៩ គឺតម្រូវឱ្យស្នាក់នៅក្នុងកុដិមិនអនុញ្ញាតឱ្យដើររហេតរហូតក្នុងបរិវេទវត្តទេ។

ទោះបីជាមានការបិទខ្ទប់វត្តក៏ពិតមែន ជារៀងរាល់ថ្ងៃពុទ្ធបរិស័តបានយកចង្ហាន់់មកប្រគេនព្រះសង្ឃត្រឹមឃ្លោងទ្វារវាត្ត ដោយមានព្រះសង្ឃចាំទទួលនៅទីនោះមិនដែលដាច់ពេលទេ។

លោកមានសង្ឃដីកាទៀតថា ព្រះសង្ឃមិនអាចនិមន្តទៅបិណ្ឌបាតបានដោយការរាលដាលកូវីដ១៩ ដូច្នេះអាជ្ញាធរខណ្ឌ និងសាលារាជធានីភ្នំពេញបានយកអង្ករ មី ទឹកសុទ្ធ និងភេសជ្ជ:មកប្រគេនដល់ព្រះសង្ឃមិនអោយដាច់ពេលទេ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង