Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រុមហ៊ុនថ្មីចាប់ផ្តើម«ប្រមូលសំរាម»តាមគោលដៅក្នុងភ្នំពេញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន Mizuda ។

ភ្នំពេញ៖ក្រុមហ៊ុនចំនួន៣ បានឈ្នះសិទ្ធិក្នុងការទទួលប្រមូលសំរាមក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា ចាប់ពីខែកក្កដាឆ្នាំ២០២១​នេះតទៅ​ គឺចាប់ផ្តើមប្រតិបត្តិការណ៍ប្រមូលសំរាមក្នុងរាជធានីភ្នំពេញ តាមគោលដៅដែលក្រុមហ៊ុនខ្លះដេញថ្លែឈ្នះនាពេលកន្លងមក។

ក្រុមហ៊ុនទាំង៣នោះមាន៖ ក្រុមហ៊ុនស៊ីនទ្រី (Cintri Cambodia)សហការជាក្រុមហ៊ុនចិន អេវើប្រាយ (Everbrigth China) , ក្រុមហ៊ុន 800 ស៊ូបភើ (SUPER/GAEA) (បារាំង-សិង្ហបុរី) និងក្រុមហ៊ុនចិន ម៉ិស៊ូដាគ្រុប( Mizuda Group Co.,Ltd) ។ ក្រុមហ៊ុនទាំងអស់នេះ ត្រូវបានបែងចែកសិទ្ធិប្រមូលសំរាមតាមទីតាំងផ្សេងៗគ្នា។

កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនចិន Mizuda ម្នាក់ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា លោកចាប់ផ្តើមចូលមកប្រមូលសំរាមពីថ្ងៃទី ១ កក្កដា ហើយការប្រមូលនេះក្រុមហ៊ុនបែងចែកទៅតាមគោលដៅនីមួយៗ និង ចែកចេញជា២វេនដោយវេនទី១ ចាប់ផ្តើមប្រមូលពីម៉ោង ៥ព្រឹក ដល់ម៉ោង១០ ព្រឹក និងវេនទី២ចាប់ពីម៉ោង១រសៀល ដល់ម៉ោង៥ល្ងាច។

ចំពោះការប្រមូលសំរាមវិញ ក្រុមកម្មករបានប្រើប្រាស់ម៉ូតូអគ្គិសនី និង ជិះកង់ ហើយប្រមូលបានច្រើនកម្មករជិះយកទៅដាក់នៅទីតាំងដែលមានឡានធំ ដើម្បីយកទៅបោះនៅទីតាំងចោលសំរាម។

លោក នួន សំណាវុធ អភិបាលរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ បានប្រាប់ស៊ីស៊ីថាមស៍ថា នៅក្នុងដំណាក់កាលនៃការផ្តល់សេវាកម្មជូនប្រជាពលរដ្ឋ ក្រុមហ៊ុនទាំងនេះនឹងប្រើប្រព័ន្ធ Smart System ក្នុងការត្រួតពិនិត្យប្រព័ន្ធប្រតិបត្តិការ និងត្រួតពិនិត្យការផ្តល់សេវាប្រចាំថ្ងៃរបស់ក្រុមហ៊ុននីមួយដូចជា កម្រិតនៃភាពស្អាតក្នុងការប្រមូលសំរាម ទីតាំងនៃការប្រមូលសំរាមជាដើម។

បើតាមលោក នួន សំណាវុធ សាលារាជធានីភ្នំពេញ បានបង្កើតកម្មវិធីក្នុងទូរស័ព្ទដៃ ដើម្បីផ្តល់ជាភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការត្រួតពិនិត្យមើលការបង់ថ្លៃសម្រាប់សេវាកម្មប្រមូលសម្រាម។ ម្យ៉ាងវិញទៀតអតិថិជន ឬប្រជាពលរដ្ឋដែលប្រើប្រាស់សេវាកម្មនេះក៏អាចផ្តល់ជាមតិយោបល់ទាក់ទងទៅនឹងសកម្មភាពនៃការប្រមូលសម្រាមថាតើមានភាពលឿនរហ័សទាន់ចិត្ត ឬផ្សេងៗទៀត។

គួរបញ្ជាក់ថា ក្រុមហ៊ុន SUPER/GAEA បានដេញយកតំបន់ទី១ មាន៥ខណ្ឌដូចជា ខណ្ឌព្រែកព្នៅ ខណ្ឌរស្សីកែវ ខណ្ឌជ្រោយចង្វារ ខណ្ឌសែនសុខ និងខណ្ឌទួលគោក។ រីឯតំបន់ទី២ត្រូវបានដេញឈ្នះដោយក្រុមហ៊ុន ម៉ិស៊ូដាគ្រុប ដែលមាន៥ខណ្ឌដូចជា ខណ្ឌកំបូល ខណ្ឌប៉ូសែនជ័យ ខណ្ឌដង្កោ ខណ្ឌ៧មករា និងខណ្ឌដូនពេញ។ ចំពោះតំបន់ទី៣បានលើក្រុមហ៊ុនស៊ីនទ្រី ដែលចូលជាមួយក្រុមហ៊ុនចិនឈ្មោះថា អេវើប្រាយ ហើយតំបនើនេះមាន៤ខណ្ឌ ដូចជាខណ្ឌច្បារអំពៅ ខណ្ឌមានជ័យ ខណ្ឌចម្ការមន និងខណ្ឌបឹងកេងកង៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង