ភ្នំពេញ៖ ផ្សារអូឡាំពិច បានបិទខ្ទប់ទាំងស្រុងនាព្រឹកថ្ងៃទី២ខែកក្កដាឆ្នាំ២០២១នេះ ក្រោយពីបានរកឃើញអ្នក វិជ្ជមានកូវីដ១៩ចំនួន១៨នាក់ ក្នុងនោះមានសន្តិសុខផ្សារចំនួន១៤នាក់ និងគណកម្មការផ្សារចំនួន៤នាក់។
បើតាមការបញ្ជាក់ពីអាជ្ញាធរ អ្នកទាំង១៨នាក់នេះ បានយកសំណាកកាលពីល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ អ្នកទាំងនោះត្រូវបានយកទៅធ្វើចត្តាឡីស័កតាមមណ្ឌមចត្តាឡីស័កផងដែរ។
ទន្ទឹមនឹងនេះ អាជ្ញាធរបានប្រកាសឱ្យអាជីវករទាំងអស់នៅក្នុងផ្សារអូឡាំពិចទាំងអស់ ទៅយកសំណាកនៅវិទ្យាល័យទូលស្វាយព្រែ។
សូមបញ្ជាក់ថា កាលពីព្រឹកមិញនេះគណៈកម្មការផ្សារអូឡាំពិច បានប្រកាសបិទផ្សារភ្លាមៗ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អាជីវករលក់ដូរ ដោយបានសំរុកបិទតូបយ៉ាងប្រញាប់ប្រញាល់ ចំណែកអាជីវករខ្លះបានដឹកអីវ៉ាន់យ៉ាងលឿនសំដៅទៅផ្ទះរៀងៗខ្លួន។