ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យពលរដ្ឋដែលវិជ្ជមានកូវីដ-១៩ប្រភេទថ្មី«ឌែលតា»ត្រូវសម្រាកព្យាបាលជំងឺដាច់ដោយឡែកពីអ្នកជំងឺផ្សេងៗ ហើយអ្នកជំងឺប្រភេទថ្មីនេះ រាជរដ្ឋាភិបាលតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃ។នេះបើយោងតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន ធ្វើឡើងក្នុងកិច្ចប្រជុំ និងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។