
ថៃ៖ អាជ្ញារធរប្រទសថៃ បានបញ្ជូនពលករខ្មែរជាច្រើននាក់មកកាន់ប្រទេសកម្ពុជាវិញ ខណៈមានការបិទខ្ទប់ទីតាំងសំណង់នៅទីក្រុងបាងកក និងតំបន់ជិតៗនោះ ដោយសារតែការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩។
យោងតាមការចុះផ្សាយរបស់កាសែតក្នុងស្រុករបស់ប្រទេសថៃ បានឱ្យដឹងថា អាជ្ញាធរថៃបានបញ្ជូនពលករខ្មែរ ដែលធ្វើការនៅប្រទេសខ្លួន មកកាន់កម្ពុជាវិញ ដោយសារតែស្ថានភាពរីករាលដាលនៃជំងឺកូវីដនៅទីក្រុងបាងកកកំពុងវាលុកការដ្ឋានសំណង់ ដោយបានបិទទីតាំងសំណង់កាលពីថ្ងៃចន្ទកន្លងទៅ។
តាមប្រភពដដែលបន្ថែមថា ការបិទជំរុំសំណង់នេះ គឺតម្រូវឱ្យមានការជម្លៀសកម្មករទៅកាន់ខេត្តកំណើតរបស់ពួកគេ ដែលបង្កឱ្យមានការព្រួយបារម្ភថា Covid-19 អាចរីករាលដាលយ៉ាងឆាប់រហ័ស។
បើតាមសេចក្ដីរាយការណ៍ជាប់ព្រំដែននៃខេត្តសុរិន្ទបង្ហាញថា ពលករចំណាកស្រុកកម្ពុជាក៏កំពុងធ្វើដំណើរចាកចេញ។ ការចាកចេញនេះ ធ្វើឡើងបន្ទាប់ពីទទួលបញ្ជាបិទជំរុំសំណង់នៅទីក្រុងបាងកក និងតំបន់ជុំវិញ ក៏ដូចជាខេត្តជាប់ព្រំដែនភាគខាងត្បូងចំនួន៤ ពីនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា។
កាសែត The nation Thailand បានអះអាងថា កម្មករចំណាកស្រុកខ្មែរជាង ១០០ នាក់កំពុងឈរតម្រង់ជួរនៅឯប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍ក្នុងខេត្តសុរិន្ទ ខណៈពួកគេរង់ចាំឆ្លងចូលប្រទេសកំណើតវិញ។
យ៉ាងណាមិញ មន្ត្រីអន្តោប្រវេសន៍ខេត្ត ក៏បានដាក់ពង្រាយរថយន្តជាបន្ទាន់ដើម្បីរើសពលកខ្មែរ ដែលត្រូវគេយកមកទុកនៅតាមព្រំដែន ហើយយកទៅការិយាល័យជាប់ព្រំដែន ដោយខ្លាចមានការរីករាលដាលនៃការឆ្លង។ ដោយកម្មកទាំងអស់ ត្រូវបានពិនិត្យសុខភាព និងពិនិត្យប្រវត្តិរបស់ពួកគេមុនពេលធ្វើដំណើរមកប្រទេសកម្ពុជាវិញ៕