
ភ្នំពេញ៖ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ៣កាលពីល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានរៀបចំឱ្យក្រុមគ្រូពេទ្យ TYDA មកយកសំណាកកម្មកររោងចក្រ JH ស្ថិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ចំនួន ៨១៧នាក់ ក្នុងនោះរកឃើញអ្នកវិជ្ជមានចំនួន ២៣៧នាក់។ នេះបើតាមសម្ព័ន្ធសហជីពចលនាកម្មករ។
សូមជម្រាបថា កាលពីចុងសប្តាហ៍កន្លងទៅ ក្រុមគ្រូពេទ្យបានយកសំណាកកម្មករនៅរោងចក្រខាងលើបានចំនួនជាង ៩០នាក់ រួចម្តងហើយ ក្នុងនោះរកឃើញអ្នកវិជ្ជមានចំនួន២៤នាក់៕