Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

ព្រឹកនេះវ៉ាក់សាំងកូវីដ១លានដូសទៀតត្រូវបានដឹកមកដល់កម្ពុជាហើយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ ប្រភេទសុីណូវ៉ាក់ (Sinovac) របស់សាធារណរដ្ឋប្រជាមានិតចិន ចំនួន ១លានដូស ត្រូវបានដឹកមកកម្ពុជាហើយ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នេះ។

វ៉ាក់សាំងរាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន ខណៈរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់។

គិតចាប់ពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ មកដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងបានចំនួន ជាង ១០លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជាចំនួន ១០លាននាក់ ជាគោលដៅនៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៣,៨០៣,១៦៩នាក់នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ ១០លាននាក់ បានចំនួន ៣៨,០៣ភាគរយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
ពាក្យទាក់ទង: កូវីដ វ៉ាក់សាំង
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង