Yearendyearend1140x150

ក្រុមអ្នកស្រាវជ្រាវនៅកម្ពុជាកំពុងកត់ត្រាបក្សីខ្លួនធំនិងកម្រក្នុងតំបន់មេគង្គ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រុមអ្នកស្រាវជ្រាវបានកំពុងធ្វើការសិក្សាស្រាវជ្រាវដើម្បីកត់ត្រាទៅលើបក្សីខ្លួនធំនិងសត្វកម្រនៅកម្ពុជា។ប្រភពព័ត៌មានបានឱ្យដឹងថា ការសិក្សាស្រាជ្រាវនេះធ្វើឡើងរវាងក្រសួងបរិស្ថាន និងអង្គការ WWF។ នាពេលនេះដែរក្រុមអ្នកស្រាវជ្រាវកំពុងបន្តតាមដានស្ថានភាពប្រភេទសត្វស្លាប មាឌធំនៅក្នុងទីតាំងក្បែរដែនជម្រកសត្វព្រៃសំបូរនៃតំបន់ទេសភាពមេគង្គ ដោយមានការចូលរួមពីសមាជិកសហគមមូលដ្ឋាន។

តាមរយៈការស្រាវជ្រាវជំហ៊ានដំបូងបង្ហាញថា សត្វត្មាតរងគ្រោះថ្នាក់ជិតផុតពូជបំផុតទាំងបីប្រភេទ សរុបចំនួន២០ក្បាល មានត្មាតភ្លើងចំនួន៥ក្បាល ត្មាតផេះចំនួន១១ក្បាល និងត្មាត ត្នោតចំនួន៤ក្បាល ព្រមទាំងសត្វត្រយងយក្សចំនួន៣ក្បាល និងសត្វត្រយងចង្កំ .ក.ស.ចំនួន៧ក្បាលទៀតត្រូវបានកត់ត្រាទុក។

ប្រភពពីអង្គការ WWF បានឱ្យដឹងថា លទ្ធផលនៃការតាមដាននិងរាប់ចំនួនសត្វបក្សី ដែលត្រូវរៀបធ្វើឡើងចំនួនបួនលើក ជារៀងរាល់ឆ្នាំនេះ នឹងត្រូវគេកត់ត្រាបញ្ចូលដើម្បីគាំទ្រដល់កម្មវិធីជំរឿនសត្វបក្សីថ្នាក់ជាតិ ដែលប្រព្រឹត្តទៅនៅក្នុងគ្រប់តំបន់ការពារធម្មជាតិ ទូទាំងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ក្រុមស្រាវជ្រាវក៏បានកត់ត្រាទុកផងដែរ នូវសត្វត្រយងយក្សមួយគូ សត្វត្មាតភ្លើង៥ក្បាល រួមមានកូន១ក្បាលផង និងត្មាតផេះ២ក្បាលក្នុងកំឡុងពេលបំពេញកិច្ចការនៅក្នុងតំបន់ដូចគ្នានេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង