Img 1426
Swift cc time

កម្ពុជារៀបចំច្បាប់ដើម្បីក្លាយជាប្រទេសផលិតនិងផ្គត់ផ្គង់«ស្វាយចន្ទី»ទាំងក្នុងស្រុកនិងពិភពលោក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ក្រសួងពាណិជ្ជកម្មរៀបចំកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យ និងពិភាក្សាផ្តល់ធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី

ភ្នំពេញ៖ កម្ពុជារៀបចំកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យ និងពិភាក្សាផ្តល់ធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ក្នុងគោលបំណងកែប្រែច្បាប់ថ្មីដើម្បីឱ្យក្លាយទៅជាប្រទេសផលិត និងផ្គត់ផ្គង់ស្វាយចន្ទី សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។

ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងដើមី្បពិនិត្យ និងពិភាក្សាផ្តល់ធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ក្នុងគោលបំណងប្រែក្លាយប្រទេសកម្ពុជាឱ្យក្លាយទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។

អង្គប្រជុំនេះបានពិនិត្យតាមរបៀបវារៈនៃមាតិកានីមួយៗ ដោយពិភាក្សា និង ផ្តល់ជាធាតុចូលយ៉ាងផុសផុលលើខ្លឹមសារសំខាន់ៗជាអាទិ៍ សេចក្តីផ្តើម ចក្ខុវិស័យ គោលដៅនិងគោលបំណង និងយុទ្ធសាស្ត្រនៃគោលនយោបាយជាតិខាងលើ។

របាយការណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០២០ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីបានចំនួន២១៨៩៨១ តោន កើនឡើងពីចំនួន ២០២ ៣១៨ តោនក្នុងឆ្នាំ ២០១៩។ គ្រាប់ស្វាយចន្ទីត្រូវបាននាំទៅប្រទេសវៀតណាមជប៉ុន រុស្ស៊ី ចិន ហុងកុង ថៃ បារាំង កូរ៉េខាងត្បូង តួកគី និង បង់ក្លាដែស ម៉ាឡេស៊ី ហូឡង់ និង ប្រទេសឡាវ៕




Khcct banner

អត្ថបទទាក់ទង