Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ឯកឧត្តម ស៊ុយ សែម៖ រោងចក្រចម្រាញ់រ៉ែមាសអាចផលិត«រ៉ែឆៅ»បានជិត២លានតោនក្នុង១ឆ្នាំ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងថ្ងៃសម្ភោធដាក់ដំណើការចម្រាញ់រ៉ែមាសលើកដំបូង កាលពីថ្ងៃទី២១ មិថុនា ឆ្នាំ២០២១។ 


ភ្នំពេញ៖ ប្រទេសកម្ពុជា កាលពីថ្ងៃទី២១ មិថុនា បានចាប់ផ្តើមបើកដំណើរការចម្រាញ់មាសលើកដំបូង នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ រោងចក្ររ៉ែមាសនេះ មានសមត្ថភាពអាចផលិតរ៉ែមាសឆៅប្រមាណជិត២លានតោន ក្នុងមួយឆ្នាំ និងចម្រាញចេញជាមាសដុំកម្រិត៩០ភាគរយ។ នេះបើតាមប្រសាសន៍របស ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។

ឯកឧត្តម ស៊ុយ សែម បានលើកឡើងថា បន្ទាប់ពីបានចំណាយពេលអស់រយៈពេលជិត ១៤ ឆ្នាំ ក្នុងការសិក្សាស្វែងរុករក ការសិក្សាវាយតម្លៃសមិទ្ធិភាពសេដ្ឋកិច្ចនៃជម្រកធនធានរ៉ែ កម្ពុជាបានប្រកាសពីការរកឃើញជម្រកធនធានរ៉ែមាស ដែលមានលក្ខណៈឧស្សាហកម្ម នៅតំបន់អូរខ្វាវ ស្រុកកែវសីមាខេត្តមណ្ឌលគិរី ជាលើកដំបូងនៅកម្ពុជា ។

បើតាមឯកឧត្តម នៅពេលដំណើរការ ការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភាពជីកយករ៉ែឆៅប្រមាណជិត ២ លានតោន ក្នុង ១ ឆ្នាំ និងចម្រាញ់ចេញជាដុំមាសកម្រិត ៩០ភាគរយ»។ឯកឧត្តមបន្តថា មាសនេះ នឹងស្រូបទាញកម្លាំងពលកម្មសរុបប្រមាណ ៤៦២ នាក់ ក្នុងនោះជនជាតិខ្មែរប្រមាណ ៤២៧ នាក់ និងបរទេស ៣៥ នាក់ ហើយអាចទាញចំណូលប្រមាណ ១៨៥ លានដុល្លារសហរដ្ឋអាមេរិកក្នុង ១ ឆ្នាំ ។

គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឲ្យដំណើរការការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាសកាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ ។តែការដាក់ឱ្យដំណើរការឧស្សាហកម្មរ៉ែមាសនេះ មិនមែនជាការប្រកាសលើកទឹកចិត្តឲ្យសាធារណជនទាំងឡាយចាប់យករបរអាជីវកម្មរ៉ែមាសនេះឡើយ ព្រោះថា វាជាអាជីវកម្មមានគ្រោះហានិភ័យខ្លាំង ត្រូវការដើមទុនច្រើន និងជំនាញពិតប្រាកដ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: មណ្ឌលគិរី រ៉ែមាស
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង