Cctimesw1140xh150cm copy

កម្ពុជាផ្ដើមដំណើរការចម្រាញ់មាសលើកដំបូង រំពឹងរកចំណូល៤០លានដុល្លារក្នុងមួយឆ្នាំ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ដំណើរការចម្រាញ់មាសជាលើកដំបូងក្នុងទឹកដីខេត្តមណ្ឌលគិរី បានចាប់ផ្តើមហើយនៅថ្ងៃទី ២១ មិថុនានេះ ដោយរំពឹងថានឹងទទួលបានចំណូលជាធម្យមប្រមាណ ៤០ លានដុល្លារក្នុងមួយឆ្នាំ។

ក្រសួងរ៉ែ និងថាមពល បានប្រារព្ធពីធីបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។

រោងចក្រចម្រាញ់រ៉ែមាសដំបូងនៅកម្ពុជានេះនឹងផ្តល់ចំណូលដុលជាមធ្យមប្រមាណ១៨៥លានដុល្លារ ក្នុងមួយឆ្នាំដែលក្នុងចំណូលដុលនោះ ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ៤០លានដុល្លារក្នុងមួយឆ្នាំ»។ថវិកាទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិ កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១កន្លងមកនេះ បានប្រកាសពីភាពជោគជ័យលើអាជីវកម្មរ៉ែមាសលើកដំបូងរបស់កម្ពុជា ដែលអាចផលិតមាសសុទ្ធ បានចំនួន ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ ឆ្នាំ ដំបូង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ម៉ាស់ មណ្ឌលគិរី
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង