Cctimesw1140xh150cm copy

យុវជន៥រូប បង្កើតគម្រោងមួយ បញ្ជ្រាបការយល់ដឹងអំពីបច្ចេកវិទ្យានិងវិទ្យាសាស្ដ្រ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រុមយុវជនជនជាតិដើមភាគតិចភូមិភាគភូមិភាគឦសាន ធ្វើគម្រោង «សមភាពយេនឌ័រក្នុងការយល់ដឹងពីបច្ចេកវិទ្យា និងវិទ្យាសាស្ដ្រ» ដើម្បីបញ្ជ្រាបការយល់ដឹងអំពីបច្ចេកវិទ្យា និងវិទ្យាសាស្ដ្រនៅភូមិភាគឦសាន។ គម្រោងនេះ ពួកគេនឹងយកទៅអនុវត្តនៅក្នុងខេត្តមណ្ឌលគិរី។ តាមរយៈគម្រោងនេះ ក្រុមយុវជនជនជាតិដើមភាគតិច សង្ឃឹមថា យុវជនជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី នឹងយល់ដឹងកាន់តែច្បាស់អំពីសមភាពយេនឌ័រនៅក្នុងការរស់នៅ និងសិទ្ធទទួលបានការអប់រំរបស់ពួកគេ។

ក្រុមយុវជនជនជាតិដើមភាគតិចភូមិភាគភូមិភាគឦសាន បានបង្កើតឡើងនៅក្នុងឆ្នាំ២០២២ ប៉ុន្ដែនៅក្នុងឆ្នាំ២០២៣នេះ ពួកគេបានផ្លាស់ប្ដូរប្រធានបទក្នុងការយកទៅអនុវត្ត។ ហើយប្រធានបទ «សមភាពយេនឌ័រក្នុងការយល់ដឹងពីបច្ចេកវិទ្យា និងវិទ្យាសាស្ដ្រ» ដែលពួកគេនឹងយកទៅអនុវត្តនៅក្នុងឆ្នាំនេះ ពួកគេបានដាក់នៅក្នុងការប្រកួត ទិវាយុវជនអន្ដរជាតិ និង ទទួលបានជ័យលាភីលេខ២។ ហើយថវិកាដែលពួកគេទទួលបាននៅក្នុងការប្រកួតនេះ ពួកគេនឹងយកទៅអនុវត្តគម្រោង នៅក្នុងខេត្តមណ្ឌលគិរី។

កញ្ញា រចំ មុន្នី ដែលជាសមាជិកមួយរូបរបស់គម្រោងនេះ បានប្រាប់ស៊ីស៊ីថាមស៍ថា ប្រធានបទនេះពួកគេ នឹងផ្ដោតសំខាន់ទៅលើក្មេងស្រី និងសមភាពយេនឌ័រនៅក្នុងសង្គម ក្នុងការសិក្សាជំនាញបច្ចេកវិទ្យា និងវិទ្យាសាស្ដ្រ។ ដោយសារពួកគេមើលឃើញថា យុវជនជនជាតិដើមភាគតិចក៏មានភាពច្នៃប្រឌិត ភាពពូកែ ទាក់ទងជាមួយជំនាញបែបបច្ចេកវិទ្យាដែរ។ ជាពិសេសយុវជនជនជាតិដើមភាគតិច ក៏ជាចំណែកមួយនៅក្នុងជួយអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។ បន្ថែមពីនេះទៀត គម្រោងនេះ នឹងជួយបញ្ឈប់ការបែងចែកថា កូនប្រុសត្រូវរៀនជំនាញនេះ និងកូនស្រីត្រូវរៀនជំនាញនោះ ។

កញ្ញា រចំ មុន្នី បានបន្ដថា តាមរយៈគម្រោងនេះ ពួកគេសង្ឃឹមថា យ៉ាងហោចណាស់យុវជន នឹងយល់ដឹងកាន់តែច្បាស់អំពីសមភាពយេនឌ័រនៅក្នុងការរស់នៅរបស់ពួកគេ។ ពួកគេ នឹងទទួលបាននិយមន័យពេញលេញអំពីសិទ្ធរបស់ពួកគេ។ នៅក្នុងសហគមន៍ជនជាតិដើមភាគតិច មនុស្សស្រីពេញវ័យត្រូវរៀបការ ចំណែកឯមនុស្សប្រុស ត្រូវធ្វើការងារកសិកម្ម ធ្វើការរកលុយ ដើម្បីជួយគ្រួសារ។ ដូច្នេះទើបក្រុមយុវជននេះ ចង់បង្ហាញទៅពួកគេថា ពួកគេមានសិទ្ធទទួលបានការអប់រំ។ ប្រសិនបើសហគមន៍មួយមានការអប់រំជ្រាបចូលទៅ នឹងផ្លាស់ប្ដូរការការគិតបានមួយកម្រិត។

គួរបញ្ជាក់ថា ក្រុមយុវជនជនជាតិដើមភាគតិចភូមិភាគភូមិភាគឦសាន មានសមាជិក៥រូប។ នៅក្នុងនោះមានយុវជន៤រូប ជាជនជាតិដើមភាគតិច មកពីភូមិភាគឦសាន និង ១រូបទៀតមកពីរាធានីភ្នំពេញ។ ពួកគេនឹងអនុវត្តគម្រោង «សមភាពយេនឌ័រក្នុងការយល់ដឹងពីបច្ចេកវិទ្យា និងវិទ្យាសាស្ដ្រ» នៅខេត្តមណ្ឌលគិរី។ បន្ថែមពីនេះ ភូមិភាគឦសាន មានខេត្តចំនួន៥ ដូចជា ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ ហើយពួកគេមិនបញ្ចប់គម្រោងរបស់ពួកគេនៅត្រឹមខេត្តមណ្ឌលគិរីឡើយ ពួកគេនឹងគៀងគរយុវជន ចូលជាបណ្ដាញតែមួយ និងបង្កើតទំនាក់ទំនងល្អនៅភូមិភាគឦសាន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង