Cc time web banner 054637

នៅខេត្តកំពង់ចាមបន្តមានករណីឆ្លងកូវីដថ្មី ៤៣នាក់និងជាសះស្បើយថ្មី ៧៩នាក់បន្ថែមទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ចាម ៖ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ថ្ងៃទី១៩ ខែមិថុនា នេះ បានប្រកាសពីការរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ ចំនួន ៤៣នាក់ ក្នុងនោះស្រុកបាធាយ ២ នាក់, ស្រុកកងមាស ១ នាក់, ស្រុកស្រីសន្ធរ ១ នាក់, ស្រុកកោះសូទិន ១ នាក់, ស្រុកស្ទឹងត្រង់ ១ នាក់, ក្រុងកំពង់ចាម ៦ នាក់, ស្រុកចំការលើ ៤ នាក់, ស្រុកជើងព្រៃ ៧ នាក់, ស្រុកព្រៃឈរ ១៦ នាក់, មកពីខេត្តកំពង់ធំ ១ នាក់ និងមកពីខេត្តត្បូងឃ្មុំ ៣ នាក់ និងករណីជាសះស្បើយ ៧៩នាក់ក្នុងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។

សូមបញ្ជាក់ថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើកម្មករ-កម្មការិនី ពលករចំណូលស្រុក និងអ្នកសង្ស័យ ចំនួន ៥៩៨នាក់ ទទួលបានលទ្ធផលតេស្ករហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន ៤៣នាក់ ដែលមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ ដែលនៅទីនោះអ្នកជំងឺសរុបមានចំនួន ៥០៣នាក់កំពុងសម្រាកព្យាបាលជំងឺ ខណៈករណីជាសះស្បើយថ្មីចំនួន ៧៩នាក់ និងអាជ្ញាធរខេត្ត នៅតែបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល និងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង