Cct850x100 1

អ្នកចាក់វ៉ាក់សាំងហើយធ្វើតេស្តឃើញសញ្ញាវិជ្ជមានតែមិនមែនឆ្លងកូវីដ តើនេះមកពីមូលហេតុអ្វី?

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក វ៉ាង ហួរ ឈីង (Wang Hua qing) ប្រធានអ្នកឯកទេសកម្មវិធីចាក់ថ្នាំបង្ការរបស់មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺរបស់ប្រទេសចិន

ចិន៖ អ្នកចាក់វ៉ាក់សាំងមួយចំនួននៅក្នុងប្រទេសចិន បានធ្វើតេស្តឃើញសញ្ញាវិជ្ជមាននៃកូវីដ បានក្លាយជាចម្ងល់ដល់សាធារណៈមួយចំនួនថា អ្នកចាក់វ៉ាក់សាំងហើយធ្វើតេស្តឃើញសញ្ញាវិជ្ជមាន តើនេះមកពីមូលហេតុអ្វី?សំណួរនេះត្រូវបានអ្នកសារព័ត៌មាននៅក្នុងប្រទេសចិនចោទសួរនៅក្នុងសន្និសីទសារព័ត៌មានស្តីពី យន្តការបង្ការនិងត្រួតពិនិត្យរួមគ្នានៃក្រុមប្រឹក្សារដ្ឋនៃប្រទេសចិន។

លោក វ៉ាង ហួរ ឈីង (Wang Hua qing) ប្រធានអ្នកឯកទេសកម្មវិធីចាក់ថ្នាំបង្ការរបស់មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺរបស់ប្រទេសចិន បានឆ្លើយតបទៅនឹងសំនួរនេះថា៖ “ពួកយើងមានមធ្យោបាយដើម្បីបញ្ជាក់ថា លទ្ធផលធ្វើតេស្តឃើញសញ្ញាវិជ្ជមាន បណ្តាលមកពីការឆ្លងវីរុសនោះ ឬក៏បណ្តាលមកពីការវ៉ាក់សាំងកូវីដ១៩។” លោកបន្តថា៖ មនុស្សធម្មតាបើសិនជាលទ្ធផលធ្វើតេស្តឃើញសញ្ញាវិជ្ជមាន ដែលបណ្តាលមកពីការចាក់វ៉ាក់សាំងនោះ គឺមិនចាំបាច់ព្រួយបារម្ភណ៍អ្វីឡើយ ព្រោះវាមិនមែនជាការឆ្លងជំងឺកូវីដ១៩នោះទេ។

កាលពីប៉ុន្មានថ្ងៃមុននេះ មានអ្នកភូមិនៅខេត្តហ៊ូប៉ី(Hu Bei)ប៉ុន្មាននាក់បានត្រឡប់មកស្រុកកំណើតវិញធ្វើតេស្ត ហើយលទ្ធផលគឺសញ្ញាវិជ្ជមានកម្រិតខ្សោយ។បន្ទាប់ពីការស៊ើបអង្កេតបង្ហាញថា ក្រោយពេលពួកគេចាក់វ៉ាកសាំងកូវីដ១៩ មានការសាយភាយវ៉ាក់សាំងចេញមកក្រៅ ហើយនេះគឺជាមូលហេតុដែលលទ្ធផលរបស់ពួកគេចេញមក គឺវិជ្ជមាន។

ហេតុអ្វីបានជាការសាយភាយវ៉ាក់សាំង ធ្វើឱ្យលទ្ធផលនៃការធ្វើតេស្តិវិជ្ជមានដូច្នេះ? លោក វ៉ាង ហួរ ឈីង បានពន្យល់ថា វ៉ាក់សាំងកូវីដ១៩ គឺជាវ៉ាក់សាំងដែលត្រូវបានឆ្លងកាត់បណ្តុះវីរុស សម្លាប់វីរុស និង ដំណាក់កាលផ្សេងៗទៀត ដើម្បីផលិតចេញមកធ្វើអោយវីរុសនោះមិនអាចធ្វើអោយមានជំងឺ និង មិនអាចឆ្លងជំងឺបានឡើយ តែវានៅតែអាចរក្សាហ្សែន(gene)របស់វាបាន។

លោកបន្តថា ការធ្វើតេស្តកូវីដ១៩ គឺជាការប្រើប្រាសវិធីសាស្រ្ត ដើម្បីចាប់យកហ្សែនដែលត្រូវគ្នាទៅនឹងវីរុសកូវីដ១៩។ ហេតុដូច្នេះហើយប្រសិនបើវ៉ាក់សាំងកូវីដ១៩ ត្រូវបានគេធ្វើតេស្តនោះ លទ្ធផលរបស់វាពេលខ្លះក៏អាចនឹងចេញមក គឺសញ្ញាវិជ្ជមានកំរិតខ្សោយផងដែរ ។

បើតាមលោក វ៉ាង ហួរ ឈីង ក្នុងអំឡុងពេលដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដោយរាប់ពីការដំណើរការបើកដបវ៉ាក់សាំង ការបូមយកវ៉ាក់សាំង និងការបញ្ចេញខ្យល់អាកាសមុនពេលចាក់វ៉ាក់សាំងជាដើម សុទ្ធតែអាចកើតមានឡើងនូវការឆ្លងជំងឺតាមវ៉ាក់សាំងនៅក្នុងបរិស្ថានមួយចំនួន។ការឆ្លងជំងឺតាមវ៉ាក់សាំងនេះអាចនាំឱ្យមានការធ្វើតេស្តទៅ លទ្ធផលគឺ សញ្ញាវិជ្ជមាន។ ប៉ុន្តែវាមិនមែនជាការឆ្លងជំងឺកូវីដ១៩នោះទេ។

បញ្ហានេះមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺរបស់ប្រទេសចិន ធ្លាប់បានចេញលិខិតណែនាំ នៅពេលដំណើរការចាក់វ៉ាក់សាំងនៅគ្រប់ទីកន្លែងទាំងអស់ត្រូវ កាត់បន្ថយចំនួនអ្នកដែលជូនគេមកចាក់វ៉ាក់សាំង ហើយរាល់ដំណាក់កាលនៃការចាក់វ៉ាក់សាំងត្រូវបំពេញតាមលក្ខខណ្ឌបច្ចេកទេសដោយម៉ត់ចត់។ចំពោះអ្នកមកទទួលការចាក់វ៉ាក់សាំង និង អ្នកដែលអមដំណើរនៅក្នុងកំឡុងពេលចាក់វ៉ាក់សាំងត្រូវធ្វើការពិនិត្យ និងពាក់ម៉ាស់ជាប្រចាំ៕

Khcct banner

អត្ថបទទាក់ទង