Cct850x100 1

អ្នកឧកញ៉ា ឡេង ណាវាត្រាបោះទុនវិនិយោគបើក«គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ អ្នកឧកញ៉ា ឡេង ណាវាត្រា ដែលគេស្គាល់ថា ជាអ្នកឧកញ៉ាវ័យក្មេង និង កំពុងមានឈ្មោះបោះសំឡេងក្នុងវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា នៅពេលនេះបាននឹងកំពុង រៀបចំចាត់ចែងបុគ្គលិកជំនាញៗខាងផ្នែកនីមួយៗ ដើម្បីបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលនឹង ចាប់ដំណើរការនៅពេលឆាប់ៗខាងមុខនេះ។ជាមួយគ្នានេះដែរលោកក៏បានថ្លែងប្រាប់សារព័ត៌ ស៊ីស៊ីថាមស៍ The Cambodia China Times ថា ក្រុមហ៊ុនបោះទុនបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះឡើង ដើម្បីសំរួលដល់ការបង់រំលស់នៃគំរោងលំនៅឋានតំលៃក្រោមធ្យម២៥ទាំងខេត្តក្រុង ។

លោក សេង សុខុម អភិបាល និង ជានាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវាត្រា ឃែភីថល ម.ក បានមានប្រសាសន៍ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវាត្រា ឃែភីថលបានទទួល អាជ្ញាប័ណ្ណស្របច្បាប់ពីធនាគារជាតិកម្ពុជា និង ក្រសួងពាណិជ្ជកម្មហើយនៅពេលថ្មីៗនេះ។ លោកបានបន្តទៀតថា គ្រឹស្ថានមីក្រូហិរញ្ញវត្ថុចាប់ផ្ដើមដំណើការនៅទីក្រុងភ្នំពេញ បន្ទាប់មក ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងបណ្ដាខេត្តផ្សេងទៀតជាបន្តបន្ទាប់។

លោកសេង សុខុម បានបន្តទៀតថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវាត្រា និង ផ្តល់ឥណទាន ( កម្ចី) ដើម្បីជួយសម្រួលដល់អតិថិជន ដែលបានទិញលំនៅដ្ថានរបស់ បូរី ឡេង ណាវាត្រា ដែលមានលក្ខណ្ឌងាយស្រួល និង មានជម្រើសជាច្រើន និង មានភាពកក់ក្តៅដល់អតិថិជន ។

ម៉្យាងវិញទៀតលោក បានបង្ហើបប្រាប់ អ្នកសារព័ត៌មានស៊ីស៊ីថាមស៍ថាឡេងណាវាត្រា ឃែភីថលក៏ត្រូវ ពន្លឿន និង ពង្រឹងការងារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អោយកាន់តែរឹងមាំនិង មានភាពកក់ក្តៅដល់អតិថិជនដែលទិញបុរីរបស់ឡេងណាវាត្រា៕


Khcct banner

អត្ថបទទាក់ទង