ភ្នំពេញ៖ ទេវនាដនិម្មិត ឯម ធាយ បានទទួលមរណភាព ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ នៅវេលាម៉ោង ១២:២០នាទីរំលងអាធ្រាត្រចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ។ ការបាត់បង់ព្រឹទ្ធាចារ្យវរសិល្បៈការិនីនៃរបាំព្រះរាជទ្រព្យ គឺជាការបាត់បង់មរតកមនុស្សរស់ដ៏មានតម្លៃបំផុតនៃរបាំព្រះរាជទ្រព្យខ្មែរ។
