Cctime 6monthsfree desktop
Cc times  web banner kh (2)

សមាគមវារីប្បកម្មប្រតិកម្មលោកខាន់ សុវណ្ណ ប្រមាថពលរដ្ឋខ្មែរមិនចេះ«ចិញ្ចឹមត្រី»

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
 លោក ខាន់ សុវណ្ណ ជាអ្នកលេងបណ្តាញសង្គមមួយរូប។

ភ្នំពេញ៖ សមាគមវារីវប្បករខ្មែរ បានចេញសេចក្តីថ្លែងការណ៍ ប្រតិកម្ម មិនសប្បាយចិត្តយ៉ាងខ្លាំងទៅនឹងបុគ្គលឈ្មោះ ខាន់ សុវណ្ណ ជាអ្នកលេងបណ្តាញសង្គមមួយរូបដែលបាននិយាយថា «ប្រជាពលរដ្ឋខ្មែរមិនចេះចិញ្ចឹមត្រី និង ខ្លាចស្រុកខ្មែរអត់ត្រីស៊ី»។

យោងតាមសេចក្តីថ្លែងការណ៍ សមាគមវារីវប្បករខ្មែរ បានសង្កេតឃើញថា នៅរយៈពេលពីរបីថ្ងៃកន្លងមកនេះ សាធារណៈជនខ្មែរជាច្រើន ក៏ដូចជាបងប្អូនវារីវប្បករខ្មែរ បានប្រតិកម្ម មិនសប្បាយចិត្តយ៉ាងខ្លាំងទៅនឹងបុគ្គលឈ្មោះ ខាន់ សុវណ្ណ។ ការស្រែកនិយាយដោយកំហឹង អសុរស និងបញ្ចេញចរិត ច្រឡោងខាមបែបនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍ជនរួមជាតិខ្មែរ ប្រមុខរាជរដ្ឋាភិបាល និង ក្រសួងស្ថាប័នពាក់ពន្ធ័ដែលបាននឹងកំពុងខិតខំអភិវឌ្ឍន៍វារីវប្បកម្ម។ តាមពិតជាក់ស្តែង ប្រជាពលរដ្ឋខ្មែរចេះ ចិញ្ចឹមត្រីយូរយារណាស់មកហើយ។

សមាគមវារីវប្បករនៅកម្ពុជា បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះភាសា និងសម្តីបែប ប្រមាថមើលងាយដល់ជាតិសាសន៍ខ្មែរ ជាសម្តីរើសអើង ជាការនិយាយអត់មានមូលដ្ឋានច្បាស់លាស់ អត់មាន ការទទួលខុសត្រូវ មិនមានព័ត៌មានអោយគ្រប់ជ្រុងជ្រោយ និងមានចរឹកគួរឱ្យខ្ពើមរអើមបំផុត។

សមាគមវារីវប្បករនៅកម្ពុជា អះអាងថា បច្ចុប្បន្នមានវារីវប្បករដែលជាជនជាតិ ខ្មែររាប់ពាន់នាក់នៅទូទាំងប្រទេស កំពុងប្រកបមុខរបរក្នុងវិស័យវារីវប្បកកម្ម ប្រកបដោយបច្ចេកទេសត្រឹមត្រូវ មានសមត្ថភាពខ្ពស់ ផលិតបានផលជលផលច្រើនប្រភេទ ប្រកបដោយដោយគុណភាពល្អ ហើយផលិតបានគ្រប់ គ្រាន់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកទៀតផង៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង