កំពង់ចាម ៖ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ថ្ងៃទី១១ ខែមិថុនា នេះ បានប្រកាសពីការរកឃើញអ្នកកើតជំងឺកូវីដ ចំនួន ២០នាក់ ក្នុងនោះនៅស្រុកកំពង់សៀម ចំនួន ០១នាក់, ស្រុកស្ទឹងត្រង់ ០១នាក់ , ស្រុកកោះសូទិន ០១នាក់, ក្រុងកំពង់ចាម ០៣នាក់,ស្រុកស្រីសន្ធរ ចំនួន ១៥នាក់, ស្រុកបាធាយ ចំនួន ០៧នាក់, ស្រុកព្រៃឈរ ចំនួន ០៣នាក់, ស្រុកជើងព្រៃ ចំនួន ០១នាក់, ស្រុកចំការលើ ០៦នាក់ នៅខណៈពេលដែលមានអ្នកជាសះស្បើយចំនួន ១២នាក់ ក្នុងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។
សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើកម្មករ-កម្មការិនី និងអ្នកសង្ស័យ ចំនួន ៥៥៧នាក់ ទទួលបានលទ្ធផលតេស្ករហ័សមានវិជ្ជមានកូវីដ-១៩ ចំនួន ៣៨នាក់។
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជូនអ្នកជំងឺទាំង ៣៨នាក់ ទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល និងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់៕