.jpg?1623303157)
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនៃប្រទេសចិន បានសម្រេចអនុញ្ញាតឱ្យកម្ពុជាអាចនាំចូលសត្វរស់នៅក្នុងទឹកចំនួន៤ប្រភេទទៅកាន់ទីផ្សារនៃប្រទេសចិន។ដូច្នេះចាប់ពីពេលនេះទៅកម្ពុជាអាចនាំចេញនូវទាំង ៤ ប្រភេទទៅកាន់ទីផ្សារប្រទេសចិនបានហើយ។
ក្រោមការជួយជម្រុញគាំទ្ររបស់ស្ថានទូតចិនប្រចាំនៅកម្ពុជាមានក្រុមហ៊ុនប្រកបរបរការនាំចេញសត្វរស់នៅក្នុងទឹករបស់ប្រទេសកម្ពុជាចំនួន២ បានចុះបញ្ជីដោយជោគជ័យជាមួយអគ្គនាយកដ្ឋានគយនៃប្រទេសចិនហើយក្រុមហ៊ុនអាចនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិនបាន។
សត្វចំនួន៤ប្រភេទដែលប្រទេសកម្ពុជាអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិនរួមមាន៖ បង្កងប៉ាក (Oratosquilla) អន្ទង់ (Monopterus) ត្រីដំរី (Monopterus)និង ខ្យង (Chicoreus) ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា សត្វទាំងអស់នេះ ក្រសួងបានដាក់ស្នើទៅកាន់ភាគីនៃប្រទេសចិនរយៈពេលជាង១ឆ្នាំហើយ ហើយមកដល់ពេលនេះមានការអនុញ្ញាតជាផ្លូវការ។ឯកឧត្តម វេង សាខុន បានចាត់ទុកការសម្រេចនេះជាដំណើងដ៏រីករាយមួយសម្រាប់ប្រជាជនកម្ពុជា។
តែយ៉ាងណាក៏ដោយ អគ្គនាយកដ្ឋានគយនៃប្រទេសចិន បានអំពាវនាវអោយប្រទេសកម្ពុជាគួរតែពង្រឹងការត្រួតពិនិត្យមុននាំចេញទៅកាន់ប្រទេសចិន។ហើយបុគ្គលិកក្រុមហ៊ុនសហគ្រាសត្រូវតែពាក់ឧបករណ៍ការពារ ដូចជាឯកសណ្ធានការងារ ពាក់ម៉ាស់ និងស្រោមដៃដោយអនុលោមតាមលក្ខខណ្ឌនៃការការពារជំងឺកូវីដ១៩ ដើម្បីជៀសវាងការបំពុលដល់សត្វដែលរស់ក្នុងទឹកនិងការវេចខ្ចប់ជាដើម៕