![](https://cdn.cc-times.com/kh.cc-times.com/media/940/large/%E1%9E%9F%E1%9F%92%E1%9E%8F%E1%9F%81%E1%9E%85%E1%9F%A1.jpg?1585191534)
ភ្នំពេញ៖ ព្រះករុណាសម្តេចព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជាសារមួយជូនពរដល់សម្តេច ហ៊ុន សែន ដើម្បីឱ្យទទួលបានជោគជ័យក្នុងបេសកកម្មប្រឆាំងកូវីដ១៩។ នេះបើតាមព្រះរាជសារ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។
យោងតាមព្រះរាជសារ របស់ព្រះករុណាបានថ្លែងថា៖ «ខ្ញុំសូមជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងសមាជិក សមាជិកាទាំងអស់ នៃរាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យក្នុងបេសកកម្មដ៏ថ្លៃថ្លា ( ការបង្ការ និងទប់ស្កាត់ការរាលដាលនៃជំងឺ COVID-19 ) ជូនប្រជាជាតិកម្ពុជា ។»
ជាពិសេសទ្រង់បានចូលរួមជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជានូវព្រះរាជទ្រពចំនួន ១០០.០០០ USD (មួយរយពាន់ដុល្លារសហរដ្ឋអាមេរិក) សម្រាប់ជាវិភាគទាបឪនសម្រាប់ចូលរួមបង្ការ និងទប់ស្កាត់ការរាលដាលនៃជំងឺ COVID-19៕
![](https://cdn.cc-times.com/kh.cc-times.com/media/941/large/%E1%9E%9F%E1%9F%92%E1%9E%8F%E1%9F%81%E1%9E%85.jpg?1585191549)