Cctimesw1140xh150cm copy

យាយអាយុ៧០ឆ្នាំម្នាក់ត្រូវកូនបង្កើត«បណ្តេញចេញពីផ្ទះ»ដើម្បីយកដីលក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកយាយមកជួយឯកឧត្តម ដួង តារា ទីប្រឹក្សាផ្ទាល់សម្តេច ហ៊ុន សែន នៅថ្ងៃទី ៨ មិថុនា ឆ្នាំ២០២១។

កំពង់ស្ពឺ៖លោកយាយអាយុប្រហែល៧០ឆ្នាំម្នាក់ ត្រូវបានកូនស្រីបង្កើតរបស់ខ្លួនបណ្តេញចេញផ្ទះ ដើម្បីយកដីទៅលក់ទៅឱ្យអ្នកផ្សេង។នេះបើយោងតាមប្រសាសន៍របស់លោកយាយថ្លែងប្រាប់ឯកឧត្តម ដួង តារា ទីប្រឹក្សាផ្ទាល់សម្តេច ហ៊ុន សែន និង ជា​រដ្ឋលេខាធិការ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី។

លោកយាយបានប្រាប់ឯកឧត្តម ដួង តារាថា ប្តីរបស់គាត់ជាអតីតទាហានសមាហរណកម្ម ហើយប្តីគាត់បានរងរបួសដោយសារសង្គ្រាម។ក្រោយមកគ្រួសារគាត់បានទទួលបានដីប្រហែល១០គុណនិង៣០ម៉ែត្រ ក្រោយមកប្តីរបស់គាត់ក៏បានស្លាប់ទៅទុកឱ្យលោកយាយរស់នៅជាមួយកូនស្រី។ក្រោយមកថ្មីៗលោកយាយមានជម្លោះជាមួយកូនស្រីដោយកូនស្រីបណ្តេញគាត់ចេញពីផ្ទះ ដើម្បីលក់ដីទៅឱ្យអ្នកផ្សេង។

ក្រោយមកលោកយាយបានទាក់ទងមកឯកឧត្តម ដួង តារា ដើម្បីស្នើសុំ​មកសម្តេចហ៊ុន សែន ដើម្បីជួយ។លោកយាយបានថ្លែងថា លោកយាយគ្មានលុយគ្រប់ទេ ព្រោះសេវាមេធាវីដែលគាត់ធ្លាប់បានសួរគេពីមុនគឺ ២ពាន់ដុល្លារ ហើយថ្មីៗនេះគាត់បានចងការប្រាក់គេបាន១ពាន់ដុល្លារ យកទៅបង់ថ្លៃសេវាមេធាវីម្នាក់រួចហើយ គឺនៅខ្វះគេ១ពាន់ទៀត។

បើតាមលោកយាយា មកទល់ពេលនេះ គាត់នៅមិនទាន់អាចរកលុយគ្រប់ចំនួនហើយមិនដឹងថាត្រូវធ្វើយ៉ាងណា។ ដោយពិបាកចិត្តខ្លាំងពេកទើបលោកយាយសម្រេចចិត្តដាក់លិខិតគោរពសុំអន្តរាគមន៍មកសម្តេចតេជោ ហើយក៏បានជួបខ្ញុំដោយមានផ្លែឈើ៣ថង់មកជាមួយផង។

លោកយាយប្រាប់ខ្ញុំថា កូនស្រីបង្កើតគាត់អាយុជាង៣០ឆ្នំាបានបណ្តេញគាត់ចេញពីផ្ទះដែលគាត់បានរស់នៅចិញ្ចឹមបីបាច់ថែរក្សាកូនម្នាក់នេះចាប់តាំងពីតូចរហូតដល់ពេញវ័យ មានប្តី មានកូន តែចុងក្រោយត្រូវបានកូនស្រីសងគុណវិញដោយការបណ្តេញចេញពីផ្ទះ។

ឯកឧត្តម ដួង តារា ទីប្រឹក្សាផ្ទាល់សម្តេច ហ៊ុន សែន បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ នៅថ្ងៃទី ៩ មិថុនា ឯកឧត្តមនឹងជួយជាមួយលោកយាយបន្ថែមទៀត ដើម្បីដោះស្រាយ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កំពង់ស្ពឺ ដី
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង