ខេត្តកំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៤នាក់ទៀត និងមានអ្នកជាសះស្បើយចំនួន ២៣នាក់បន្ថែមទៀត ។
រដ្ឋបាលខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយ អ្នកជំងឺខាងលើ ត្រូវរួសរាន់ទៅយកសំណាក ឬ ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកដែលនៅជិតបងប្អូន ព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថៃ្ង។ ក្នុងករណីមានបញ្ហាសុខភាព ឬ រោគសញ្ញា សង្ស័យផ្សេងៗត្រូវរាយការណ៍បន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០១២ ៩៨៥ ៦៨៩/ ០៨៨ ៥៩៨ ៤៤៩៦ ។
ទន្ទឹមនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបុគ្គលិកសុខាភិបាលដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបាន ចូលរួមសហការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ក្នុងខេត្តកំពង់ស្ពឺ។ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួនតាមការ ណែនាំរបស់ក្រសួងសុខាភិបាល និង វិធានការ “៣កុំ ៣ការពារ”។
សូមបញ្ជាក់ថា គិតត្រឹមពេលនេះ ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ស្ពឺ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៦០០នាក់ ដែលក្នុងនោះហើយករណីជាសះស្បើយសរុបចំនួន ១៧៦ នាក់, ករណីស្លាប់សរុបចំនួន ១១នាក់ , អ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួន ៤០៧នាក់ និងត្រូវបានផ្ទេរទៅព្យាបាលនៅភ្នំពេញ ចំនួន ០៧នាក់៕




