ខេត្តកំពង់ស្ពឺ៖ យោងតាមសេចក្តីជូនដំណឹងរដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១១ ឧសភា នេះ បានឱ្យដឹងថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ០៩នាក់ថ្មីបន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍។
ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បន្ថែមទៀត រដ្ឋបាលខេត្តកំពង់ស្ពឺ បានបង្ហាញពីអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៩រូប ដែលជាករណ៍ឆ្លងក្នុងសហគមន៍ មានដូចតទៅ៖
១. ឈ្មោះ វង្ស ជីវន្ដ ភេទ ប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិគោកសណ្តែក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
២. ឈ្មោះ ប៉េ គង់ ភេទ ប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិគោកសណ្តែក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
៣.ឈ្មោះ ហុង ឡឹង ភេទ ស្រី អាយុ ៤៨ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
៤. ឈ្មោះ រី ណារិន ភេទ ស្រី អាយុ ៣៩ឆ្នាំ រស់នៅភូមិសូត្រសា ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
៥. ឈ្មោះ មាស ភត្រា ភេទ ប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិតាឈៀវ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
៦. ឈ្មោះ ប៉ុក សុគន្ធរ័ត្ន ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិត្រពាំងអត់ទឹកឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
៧.ឈ្មោះ ផាន់ ឡៃសា ភេទ ស្រី អាយុ ១៩ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
៨. ឈ្មោះ អូន ខេន ភេទ ស្រី អាយុ ៦០ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
៩.ឈ្មោះ លឹម ម៉េងលាង ភេទ ប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺទាំង០៩នាក់ខាងលើ ត្រូវរួសរាន់ទៅយកសំណាក ឬទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែក ដែលនៅជិតបងប្អូន ព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថៃ្ង។
ទន្ទឹមនេះ ក្នុងករណីមានបញ្ហាសុខភាព ឬ រោគសញ្ញាសង្ស័យផ្សេងៗត្រីវរាយការណ៍បន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន _ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០១២ ៩៨៥ ៦៨៩/ ០៨៨ ៥៩៨ ៤៤៩៦ ហើយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និង វិធានការ«៣កុំ ការពារ» ដោយចូលរួមអនុវត្តជាមួយអាជ្ញាធរខេត្ត ដើម្បីការងារដំណើរការប្រកបដោយប្រសិទ្ធភាពខ្ពស់៕