ចិន៖ ប្រទេសចិន បានបរិច្ចាគ និងនាំចេញវ៉ាក់សាំងបង្ការ ជំងឺCOVID-១៩ ជាង ៣៥០ លានដូស ដើម្បីជំរុញកុំឱ្យមានបញ្ហា ចែកចាយវ៉ាក់សាំងដោយ អសមភាព នៅទូទាំងពិភពលោក។
បើតាមគណៈកម្មាធិការ សុខាភិបាលជាតិចិន លោក ZengYixin បានឱ្យដឹងថា គិតរហូតដល់ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២១ ប្រទេស ចិន បានបរិច្ចាគនិងនាំចេញ វ៉ាក់សាំងបង្ការ ជំងឺCOVID-១៩សរុប ជាង ៣៥០ លានដូស ។
តាមប្រភពដដែល ប្រទេសចិនបានធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ យ៉ាងសកម្មលើវិស័យ សិក្សា ស្រាវជ្រាវ ផលិត និងប្រើប្រាស់ វ៉ាក់សាំងបង្ការ ជំងឺCOVID-១៩ ។ ស្ថាប័នសិក្សា ស្រាវជ្រាវ វ៉ាក់សាំងមួយ ចំនួន បានសហការធ្វើ ពិសោធន៍លើមនុស្ស ក្នុង ដំណាក់កាលទី ៣ ជាមួយស្ថាប័ន ពាក់ព័ន្ធរបស់ប្រទេស ជាង ២០ ដូចជា ប្រេស៊ីល ហ្វីលីពីន និង ប៉ាគីស្ថានជាដើម ។
ប្រទេសចិន ចាត់ទុកវ៉ាក់សាំង ជាផលិតផលសាធារណៈសកល ដើម្បីចូលរួមចំណែកដល់ការជំរុញការចាក់វ៉ាក់សាំង និងភាពអាច ប្រើប្រាស់បាន នៃវ៉ាក់សាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
សូមជម្រាបជូនថា នៅ ថ្ងៃទី ៧ ខែឧសភា និង ថ្ងៃទី ១ ខែមិថុនា អង្គការ សុខភាពពិភពលោកបានរួម បញ្ជូល វ៉ាក់សាំង ស៊ីណូហ្វាម និង វ៉ាក់សាង ស៊ីណូវ៉ាក់ទៅ ក្នុងបញ្ជីប្រើប្រាស់ក្នុងសភាពបន្ទាន់ ដែលបង្ហាញពីលក្ខណៈសុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ប្រទេសចិន ហើយក៏បានជំរុញឱ្យដោះស្រាយបញ្ហាចែកចាយវ៉ាក់សាំងដោយ អសមភាព នៅ ទូទាំង ពិភពលោក៕