Cctimesw1140xh150cm copy

វៀតណាមព្រមានប្រឆាំងនឹងការប្រើប្រាស់ឧបករណ៍តេស្ត Covid ដែលគ្មានការត្រួតពិនិត្យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបភាព៖ VN EXPRESS

វៀតណាម៖ ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាម បានធ្វើការព្រមានដល់ប្រជាជនកុំឲ្យប្រើឧបករណ៍តេស្តរកកូវីដ១៩ដោយខ្លួនឯង។ការព្រមាននេះ ត្រូវបានផ្សព្វផ្សាយជាទូទៅនៅលើប្រព័ន្ធផ្សព្វសង្គមនាពេលបច្ចុប្បន្ននេះ បន្ទាប់ពីមានការចរាចរណ៍លក់នៅលើទីផ្សារអនឡាញ។

បើយោងតាមសារព័ត៌មានរបស់វៀតណាមបានឱ្យដឹងថា មានអ្នកលក់ឧបករណ៍តេស្តម្នាក់នៅលើបណ្តាញផ្សព្វផ្សាយសង្គមបាននិយាយថា ឧបករណ៍ធ្វើតេស្ត Covid-19 ចំនួន ១០០ គ្រឿងមកពីប្រទេសកូរ៉េខាងត្បូងបានមកដល់ហើយ ក្នុងតម្លៃ ២៨,៣៤ដុល្លារ ក្នុងមួយកញ្ចប់។

សារព័ត៌មានVN EXPRESS បន្តទៀតថា ឧបករណ៍តេស្តទាំងនោះ ក្នុងមួយកញ្ចប់មានពីរឈុតដែលមានអត្រាតេស្តជាក់លាក់ ៩៩ ភាគរយ។ អ្នកលក់បាននិយាយថវិធីសាកល្បងតេស្តចំណាយពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះ។

បើតាមលោកង្វៀន ឌិញអាញ ប្រធានផ្នែកទំនាក់ទំនងនៅក្រសួងសុខាភិបាលបាននិយាយថា ពលរដ្ឋវៀតណាមមិនគួរទិញឧបករណ៍នោះទេ ពីព្រោះគុណភាពមិនសមរម្យអាចរួមចំណែកដល់ការរីករាលដាលនៃមេរោគឆ្លងជាសាកលនេះបាន។

អាជ្ញាធរទីផ្សារបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតការលក់ផលិតផលទាំងនេះតាមអ៊ិនធឺណេតហើយនឹងដាក់ទណ្ឌកម្មចំពោះអ្នកដែលបំពានច្បាប់។

ចំណែកអនុប្រធាននាយកដ្ឋានអង្កេតទីផ្សារវៀតណាមបាននិយាយថា ផលិតផលដែលទាក់ទងនឹងសុខុមាលភាពមនុស្សត្រូវតែមានការអនុញ្ញាតពីមន្ត្រីសុខាភិបាល ហើយប្រជាជនមិនគួរទិញពីប្រភពមិនច្បាស់លាស់ដែលត្រូវបានផ្សព្វផ្សាយនៅលើអ៊ីនធឺណិតទេ។

សូមជម្រាបជូនថា ប្រទេសវៀតណាមប្រើវិធីសាស្ត្រ RT-PCR ជាចម្បងសម្រាប់ការធ្វើតេស្ត Covid-១៩ ។ អាជ្ញាធរសុខាភិបាលក៏ប្រើតេស្តរហ័សជាមួយអត្រាជាក់លាក់ ៧០-៧៥ ភាគរយដែរប៉ុន្តែគ្រាន់តែបង្កើនល្បឿនផ្ទុករោគរាតត្បាតនៅតាមតំបន់ដែលមានហានិភ័យឆ្លងខ្ពស់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង