
តាកែវ៖ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី ៦ មិថុនានេះ បានសម្រេចបិទផ្សារធំៗក្នុងទីរួមខេត្តតាកែវដោយអាជ្ញាធរនឹងផ្អាកអាជីវកម្មលក់ដូរមួយចំនួនក្នុងផ្សារធំតាកែវ ជាបណ្ដោះអាសន្ន ចាប់ពីម៉ោង១២ថ្ងៃត្រង់នេះ។នេះបើយោងតាមលោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវថ្លែងប្រាប់ស៊ីស៊ីថាមស៍។
បើតាមលោកវេជ្ជបណ្ឌិត នុត ស៊ីណាត ការសម្រេចបិទផ្សារធំៗក្នុងខេត្តតាកែវយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរខេត្តតាកែវបានរកឃើញអាជីវកក្នុងផ្សារមួយចំនួនបានឆ្លងកូវីដ-១៩។ក្រោយបិទផ្សារអាជីវកក្នុងផ្សារទាំងអស់នឹងតម្រូវឱ្យទៅធ្វើតេស្តរកកូវីដ-១៩ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។


