Yearendyearend1140x150

ចិនរៀបពិធីទទួលផ្លែស្វាយកម្ពុជាយ៉ាងកក់ក្តៅ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ពីធីទទួលស្វាយស្រស់របស់កម្ពុជា នៅមជ្ឈមណ្ឌលតំបន់ផ្លែស្វាយផ្សារផ្លែឈើខេត្តហ៊ឺប៉ី

ចិន៖ ប្រទេសចិនបានបើកពិធីទទួលផ្លែស្វាយស្រស់ជាលើកដំបូងដែលនាំចូលពីប្រទេសកម្ពុជា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ ពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលតំបន់ផ្លែស្វាយផ្សារផ្លែឈើខេត្តហ៊ឺប៉ី ដោយមានការអញ្ជើញចូលរួមពីស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ក្រុមព្រឹក្សាទុរកិច្ចអាស៊ាន-ចិន និងអង្គភាពពាក់ព័ន្ថជាច្រើនទៀត។

ការនាំចេញផ្លែស្វាយស្រស់ជាលើកដំបូងទៅទីផ្សារចិនចំនួន ៨០តោន ហើយជាផ្លែស្វាយមានគុណភាពខ្ពស់ ស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិន។

ឯកឧត្តម វេង សាខុន សម្រាប់ឆ្នាំ២០២១នេះ កម្ពុជាមានគម្រោងនាំផ្លែស្វាយស្រស់ទៅកាន់ទីផ្សារចិនប្រមាណ ១០០.០០០ តោន ប៉ុន្តែចំនួននេះវានឹងកើនឡើងច្រើននៅឆ្នាំក្រោយ ដោយសារកម្លាំងនៃការផលិតរបស់កម្ពុជាប្រមានជា១លាន៥សែន ទៅ១លាន ៦សែនតោនក្នុងមួយឆ្នាំ តាមអាកាសធាតុ។ឯកឧត្តមរដ្ឋមន្ត្រីបន្តថា នៅប្រទេសកម្ពុជាគិតត្រឹមឆ្នាំ២០២០ មានការដាំដុះដាំណាំស្វាយមានការកើនឡើងរហូតដល់ជាង ១៣ម៉ឺនហិកតា ដែលអាចទទួលផលពី១.៦លានតោន ដល់ ១.៧លានតោន។

គួររំលឹកថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលចិនតាមរយៈរដ្ឋបាលគយចិន បានអនុម័តទទួលស្គាល់ជាផ្លូវការ នូវបញ្ជីឈ្មោះចម្ការស្វាយចំនួន៣៧ និងរោងចក្រវេចខ្ចប់ចំនួន០៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន។ ផ្លែស្វាយស្រស់កម្ពុជា គឺជាផ្លែឈើស្រស់ទី២ បន្ទាប់ពីផ្លែចេកស្រស់ ដែលអាចនាំចេញ ទៅប្រទេសចិនដោយផ្ទាល់។ នេះគឺជាសមិទ្ធិផលផ្លែផ្កាថ្មីមួយទៀត ដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងកម្ពុជា និងចិន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង