Cctimesw1140xh150cm copy

អាជ្ញាធរខេត្តកំពង់ចាមសម្រេចបិទខ្ទប់«មន្ទីរសម្ភព អ៊ុក វ៉ារ៉ង់»ព្រោះប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០៤ ខែឧសភា នេះ បានប្រកាសសេចក្ដីសម្រេចបិទខ្ទប់«មន្ទីរសម្ភព អ៊ុក វ៉ារ៉ង់» ស្ថិតនៅភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០-កុម្ភៈ រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៤ មិថុនា ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

មូលហេតុនៃការបិទខ្ទប់រយៈពេល ១៤ថ្ងៃ នៅមន្ទីរសម្ភព អ៊ុក វ៉ារ៉ង់ ស្ថិតនៅភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម គឺដោយសារមានអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ បានទៅសម្រាលកូននៅទីនោះ។ 

ជាមួយគ្នានេះ អាជ្ញាធរ សំណូមពរឱ្យនាយករដ្ឋបាលសាលាខេត្ត លោកអភិបាល នៃគណៈអភិបាលក្រុងកំពង់ចាម មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាល សង្កាត់កំពង់ចាម និងម្ចាស់មន្ទីរសម្ភព អ៊ុក វ៉ារ៉ង់ បានចូលរួមអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕ 



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង