Yearendyearend1140x150

សម្តេច ហ៊ុន សែន បញ្ជាឱ្យបិទ«ឱសថស្ថាន»​ដែល​លក់​ម៉ាសថ្លៃ ​មិនឱ្យរកស៊ីមួយជីវិត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យបិទឱសថស្ថានទាំងឡាយណាដែលលក់ម៉ាសក្នុងតម្លៃថ្លៃ ថែមទាំងរឹបអូសយកម៉ាសទាំងអស់ និង បិទមិនឱ្យប្រកបនេះអសើមួយជីវិត។ សម្តេចបានលើកឡើងទៀតថា បើនៅតាមឱសថស្ថាននានាមិនព្រមចុះថ្លៃម៉ាសទេ នោះសម្តេចនឹងចាត់វិធានការនេះ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សម្តេចនឹងដាក់វិធានការឱ្យរឹបអូសយកម៉ាស និងបិទនូវឱសថស្ថាននានាដែលលក់ម៉ាសក្នុងតម្លៃថ្លៃមិនឱ្យប្រកបរបរនេះអស់មួយជីវិត។

សម្តេចបានបន្តថា គ្រប់ឱសថស្ថានទាំងអស់ត្រូវបញ្ចុះតម្លៃម៉ាសទាន់ពេលដែររាជរដ្ឋាភិបាលប្រើកណ្តាប់ដៃដែក បើនមិនដូច្នោះទេឱសថស្ថាននោះមិនត្រឹមតែត្រូវបានរឹបអូសយកម៉ាសទេ ប៉ន្តែថែមទាំងបិទមិនឱ្យរកស៊ីជារៀងរហូត ដើម្បីឱ្យរៀងចាល។

ម្យ៉ាងវិញទៀត ក្រសួងសុខាភិបាល និងប្រជាពលរដ្ឋទាំងអស់ត្រូវរាយការថាតើឱសថស្ថានណាខ្លះដែលបានប្រព្រឹត្តអំពើទាំងនេះ ដើម្បីងាយស្រួលដល់រដ្ឋភិបាលក្នុងការចាត់វិធានការបិទឱសថស្ថាននោះភ្លាមៗ។

មួយវិញទៀត សម្តេចកំពុងឱ្យត្រួតពិនិត្យនូវលទ្ធភាពប្រើប្រាស់មាត្រាទី២២នៃរដ្ឋធម្មនុញ្ញ ដើម្បីស្នើសុំព្រះមហាក្សត្រដាក់ប្រទេសក្នុងគ្រាមានអាសន្ន ក្នុងករណីដែលការអំពាវនាវរបស់សម្តេចគ្មានប្រសិទ្ធិភាពមាត្រានេះនឹងត្រូវបានអនុវត្ត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង