Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

កម្ពុជាទប់ស្កាត់ការនាំចូលសាច់ជ្រូកពីបរទេស បន្ទាប់ពីរកឃើញមានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូបភាព និងអត្ថបទ៖ Cri ccfr

ភ្នំពេញ៖ មន្ត្រីជំនាញកម្ពុជាពង្រឹងទប់ស្កាតការនាំចូលផលិតផលកសិកម្ម និងសាច់ជ្រូកពីបរទេសបន្ទាប់ពីបានរកឃើញមានផ្ទុកនូវជំងឺប៉េស្តជ្រូកអាហ្វ្រិកដើម្បីធានាដល់សុខភាពអ្នកបរិភោគ និងទប់ស្កាត់ផលប៉ះពាល់ដល់អ្នកចិញ្ចឹមជ្រូកក្នុងស្រុក។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពិធីដុតកម្ទេចជ្រូកដែលរកឃើញថា ខូចគុណភាព និងមានផ្ទុកជំងឺប៉េសជ្រូកអាហ្វឹក ដែលពិធីនេះ ធ្វើឡើងស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែ ព្រឹកថ្ងៃទី៣ ខែមិថុនានេះ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថាក្នុងរយៈ៥ខែដើមឆ្នាំនេះ មន្ត្រីសមត្ថកិច្ចជំនាញកសិកម្ម បានបង្ក្រាបសត្វជ្រូកដែលក្រុមឈ្មួញលួចនាំចូលពីក្រៅប្រទេស បានចំនួន៣១ករណី។

ឯកឧត្តមបញ្ជាក់ថា ជាក់ស្តែងថ្ងៃនេះ មន្ត្រីជំនាញកសិកម្ម បានសម្រេចដុតកម្ទេចចោលនូវសត្វជ្រូកចំនួន៥០ក្បាល ក្រោយរកឃើញថា សត្វជ្រូកត្រូវបានឈ្មួញលួចនាំចូលពីក្រៅប្រទេស ហើយមានផ្ទុកនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលនេះ គឺជាលើកទី៤ហើយ ដែលមានការដុតកម្ទេចចោលសត្វជ្រូកលួចនាំចូល បន្ទាប់ពីរកឃើញមានជំងឺប៉េស្តជ្រូកអាហ្វ្រិក។

ឯកឧត្តម តាន់ ផាន់ណារ៉ា បានឱ្យដឹងទៀតថា សត្វជ្រូកដែលដុតបំផ្លាញនេះ ជាជ្រូកដែលក្រុមឈ្មួញនាំចូលពីប្រទេសថៃដោយខុសច្បាប់ និងចាប់បាននៅទីសតឃាតមួយកន្លែងនៅ ក្នុងខណ្ឌច្បារអំពៅ និងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្នុងរាជធានីភ្នំពេញ កាលពីសប្តាហមុន។

ឯកឧត្តម មានប្រសាសន៍ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងតែពង្រឹងវិធានការទប់ស្កាត់ការនាំចូលផលិតផលកសិកម្មចូលពីបរទេស ដោយបង្កើនផលិតផលក្នុងស្រុកឱ្យបានល្អប្រសើរឡើងវិញ ដោយជាការកត់សម្គាល់ឃើញថា ការចិញ្ចឹមជ្រូកក្នុងស្រុក បានកើនឡើង១០ភាគរយ បន្ទាប់ពីកាត់បន្ថយការនាំចូល។

ឯកឧត្តមបញ្ជាក់ថា ការទប់ស្កាត់មិនឱ្យនាំជ្រូកខុសច្បាប់ពីបរទេសនេះ នឹងលើកកម្ពស់ការចិញ្ចឹមក្នុងស្រុក ព្រមទាំងទប់ស្កាត់កុំឱ្យឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកចូលកម្ពុជាព្រោះវានឹងប៉ះពាល់ដល់សង្វាក់ផលិតកម្មចិញ្ចឹមជ្រូករបស់កសិកដ្ឋាន និងប្រជាពលរដ្ឋចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ បើទោះបីជាប៉េស្តជ្រូកអាហ្វ្រិកនេះមិនឆ្លងមកមកមនុស្សក៏ដោយ។

ឯកឧត្តម បានអំពាវនាវឱ្យក្រុមឈ្មួញបញ្ឈប់ការលួចនាំចូលពីក្រៅប្រទេស ក៏ដូចជាស្នើដល់ប្រជាពលរដ្ឋជួយរាយការណ៍ដល់សមត្ថកិច្ច ក្នុងករណីសង្ស័យឃើញមានការលួចលាក់នាំចូលដោយខុសច្បាប់ សំដៅទប់ស្កាត់នូវជំងឺសត្វជ្រូកនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង