
ព្រះសីហនុ៖ គិតត្រឹមខែឧសភា ឆ្នាំ២០២១ នេះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ_ព្រះសីហនុ ត្រូវបានសាងសង់សម្រេចបាន ៦០ភាគរយហើយ។ នេះបើយោងតាមការផ្សាយរបស់ផេកហ្វេសប៊ុកផ្លូវការ«ផ្លូវល្បឿនលឿនភ្នំពេញ - ព្រះសីហនុ» នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ។
តាំងពីការចាប់ផ្តើមគម្រោងនេះ នៅខែមីនា ឆ្នាំ២០១៩ និងដំណើរការសាងសង់នៅខែមិថុនា ឆ្នាំ២០២១ ដែលគម្រោងនេះបានដំណើរការសាងសង់យ៉ាងរលូន ដោយមានការគាំទ្រយ៉ាងពេញលេញពីថ្នាក់ដឹកនាំប្រទេសចិន និងប្រទេសកម្ពុជា។ ជាមួយគ្នានេះ កាលនៅចុងឆ្នាំ២០២០ កន្លងទៅ គម្រោងនេះបានសាងសង់បានសម្រេចបាន ៣៩.៩៨% នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ_ព្រះសីហនុ ទាំងមូល។
សូមបញ្ជាក់ថា ទោះបីជាស្ថិតក្នុងអំឡុងពេលមានវិបត្តិការរីករាលដាលនៃជំងឺ COVID-19 ក៏ដោយ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក៏ត្រូវបានគ្រប់គ្រងបាន និងអាចបន្តទៅមុខបានយ៉ាងរលូន។ លើសពីនេះ ក្រោយពេលសាងសង់រួចរាល់ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុនេះ នឹងអាចក្លាយជាផ្នែកមួយដ៏សំខាន់់ក្នុងការជួយលើកស្ទួយដល់សេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ។ ស្របពេលតែមួយ គម្រោងនេះ បានក្លាយទៅជាកន្លែងបណ្តោះបណ្តាលជំនាញសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជាផងដែរ៕

