
ភ្នំពេញ៖ឯកឧត្ដម ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសនៅថ្ងៃទី ១ មិថុនានេះ ទទួលមរណភាពដោយរោគាពាធ ត្រឹមអាយុ៧២ឆ្នាំ ។
ឯកឧត្ដម ត្រាំ អ៉ីវតឹក បច្ចុប្បន្នលោកជា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។កន្លងទៅឯកឧត្ដម ទេសរដ្ឋមន្ត្រី ជាឥស្សរជនអតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ទេសរដ្ឋមន្ត្រី ទទួលបេសកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។