
ភ្នំពេញ៖ ស្ថានភាពនៃការនាំចេញកសិផល កម្ពុជានាំចេញម្ទេសប្រមាណសរុបជិត៦ម៉ឺនតោន ក្នុងរយៈពេល៥ខែ ឆ្នាំ២០២១។ ក្នុងនោះកម្ពុជាបាននាំចេញម្ទេសស្រស់មានចំនួន ៥៦ ៥០៧, ១២ តោន រីឯម្ទេសក្រៀមមានចំនួន ៦០០តោន។ នេះបើតាមការចុះផ្សាយរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។
បើតាមការចុះផ្សាយរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញម្ទេសស្រស់មានចំនួន ៥៦ ៥០៧,១២ តោន (កើនឡើងចំនួន ៩៤,៨៦%) នាំចេញទៅប្រទេសថៃចំនួន ៥៦ ៥០៧,១២ តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០០២ តោន រីឯ ម្ទេសក្រៀម មានចំនួន ៦០០តោន (ថយចុះចំនួន -៥០%) នាំចេញទៅប្រទេសថៃ។
សូមបញ្ជាក់ថា ដោយយោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ៤ ១៨៧ ២៥៧,៤៣ តោន ទៅកាន់ទិសដៅ ៥៧ ប្រទេស គឺមានការកើនឡើងចំនួន ១ ៩៧៥ ៥៤៧,៥៦ តោន ស្មើនឹង ៨៩,៣២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ២១១ ៧០៩,៨៧ តោន៕