
ភ្នំពេញ៖ អនុគណៈកម្មាការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី៣១ ឧសភាបានប្រកាសដំណឹងស្វែងរកបុគ្គលសង្ស័យកើតកូវីដ១៩ បុគ្គល ឈ្មោះ យ៉ន យោគ បានរត់គេចខ្លួន នៅពេលអាជ្ញាធរតម្រូវឲ្យទៅយកសំណាក នៅវិទ្យាល័យបាក់ទូក កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២១ ក្រោយពីអ្នករស់នៅក្នុងបន្ទប់ជាមួយគ្នា ២ នាក់ បានធ្វើតេស្ដរកឃើញ វិជ្ជមានមេរោគកូវីដ១៩ ជាបន្តបន្ទាប់។
ប្រសិនបើសាម៉ីខ្លួន បានឃើញព័ត៌មាននេះ សូមចូលខ្លួនមកធ្វើតេស្ដ ហើយទទួលការព្យាបាល និងកុំចម្លងដល់អ្នកដទៃ។ ប្រសិនបើប្រជាពលរដ្ឋ បានឃើញបុគ្គលរូបនេះ សូមចូលរួមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋានរបស់ខ្លួន៕