Cctimesw1140xh150cm copy

កម្ពុជានាំចេញផ្លែស្វាយស្រស់ទៅចិនកើនដល់១៥.២ម៉ឺនតោន នៅ៥ខែដើមឆ្នាំ២០២១

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា នាថ្ងៃទី២៨ ឧសភា ២០២១ បានបង្ហាញពីមោទនភាពក្នុងការដែលកម្ពុជាបាននាំចេញផ្លែស្រស់ចេញពីកម្ពុជាទៅចិន មានកំណើនគួរឲ្យកត់សម្គាល់។

ស្ថានទូតចិនប្រចាំកម្ពុជា តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ បានឲ្យដឹងថា «យោងតាមរបាយការណ៍តួលេខរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា រយៈពេល៥ខែដំបូងឆ្នាំ២០២១នេះ ប្រទេសកម្ពុជាបាននាំចេញផ្លែស្វាយស្រស់ចំនួន១៥.២ម៉ឺនតោន ច្រើនជាងឆ្នាំ២០២០ ចំនួន១០.៨ម៉ឺនតោន។»

ប្រភពបន្តថា «ផ្លែស្វាយកម្ពុជា គឺជាផ្លែឈើស្រស់ទី២ដែលមានគុណភាពត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិនបន្ទាប់ពីផ្លែចេក។ ក្រោយពីបានចូលទៅកាន់ទីផ្សារចិនដោយជោគជ័យមក បរិមាណនាំចេញក្នុងរយៈពេល៥ខែដំបូងនាឆ្នាំនេះ មានកំណើនកើនដល់៣៥០%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។»

សូមជម្រាបថា កំណើននេះបានកើតឡើង ក្រោយពេលកម្ពុជាបានសម្ពោធការនាំចេញផ្លែស្វាយស្រស់ទៅប្រទេសចិន ដោយផ្ទាល់ កាលពីថ្ងៃទី៧ ឧសភា ហើយនៅថ្ងៃនោះ ក៏មានការនាំចេញដំបូងប្រមាណ៨០តោនដែរ។ ផ្លែស្លាយភាគច្រើនដែលនាំចេញ ទៅប្រទេសចិនបាន គឺពូជស្វាយកែវល្មៀត ដែលប្រជាពលរដ្ឋខ្មែរចូលចិត្តដាំ និងមានទិន្នផលខ្ពស់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង