Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ពេទ្យចិន៖មនោសញ្ចេតនាចិន-កម្ពុជា ប្រៀបដូចបងប្អូនដែលមិនអាចបំបែកបាន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន ជួបជាមួយលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីនៃក្រសួងសុខាភិបាល ដែលប្រព្រឹត្តទៅនៅក្នុងក្រសួងសុខាភិបាលកម្ពុជា នារសៀលថ្ងៃទី២៣ ខែមីនា។

ភ្នំពេញ៖ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនដែលកំពុងបំពេញបេសកកម្មនៅកម្ពុជា ដើម្បីប្រឆាំងនឹងកូវីដ ១៩ បានមានប្រសាសន៍ថា មនោសញ្ចេតនារវាងចិន និងកម្ពុជាប្រៀបដូចបងប្អូន គឺជាសហគមន៍ជោគវាសនារួមដែលមិនអាចបំបែកបាននោះឡើយ។ការថ្លែងបែបនេះ ធ្វើឡើងកិច្ចប្រជុំការងារជាមួយលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីនៃក្រសួងសុខាភិបាល ដែលប្រព្រឹត្តទៅនៅក្នុងក្រសួងសុខាភិបាលកម្ពុជា នារសៀលថ្ងៃទី២៣ ខែមីនា។

បើតាមពេទ្យជំនាញចិន ស្ថិតក្នុងស្ថានភាពដ៏សំខាន់នេះ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនដែលត្រូវបានចាត់តាំងដោយរដ្ឋាភិបាលចិន ក្នុងការជួយទប់ស្កាត់ជម្ងឺវីរុសនៅក្នុងប្រទេសកម្ពុជា សមាជិកនីមួយៗមានទំនួលខុសត្រូវខ្ពស់ និងបេសកកម្មដ៏ឧដុង្គឧត្តម។ 

ពេទ្យចិននិយាយថា "យើងទាំងអស់គ្នានឹងធ្វើការកែសម្រួលផែនការការងារប្រកបដោយភាពទាន់ពេលវេលា និង ចំចំណុចគោលដៅ ដោយផ្អែកលើដំណឹងព័ត៌មានថ្មីៗដែលរាយការណ៍ជូនដោយភាគីកម្ពុជា ដើម្បីផ្តល់ជាភាពងាយស្រួលក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជាមួយនឹងជម្ងឺវីរុសCOVID-19 និងព្រមទាំងផ្តល់ជាយោបល់ប្រកបដោយភាពណែនាំក្នុងកិច្ចព្យាបាលអ្នកជំងឺ"។

គួរបញ្ជាក់ថា ក្រុមគ្រូពេទ្យនៃតំបន់ស្វយ័តGuangxi ប្រទេសចិន ចំនួន ៧រូប បានមកកាន់ប្រទេសកម្ពុជាហើយកាលពីម្សិលមិញ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ ការមកដល់របស់អ្នកជំនាញវេជ្ជសស្ត្រនេះ ត្រូវបានអញ្ជើញទទួលដំណើរដោយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា ថ្នាក់ដឹកនាំតំណាងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និង ថ្នាក់ដឹកនាំជាច្រើនទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង