
ភ្នំពេញ៖ យោងតាមការប្រកាសរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៦ ខែ ឧសភា បានជម្រាបដំណឹងថា មានអ្នកជំងឺកូវីដ១៩ចំនួន០២នាក់ ជាបុគ្គលិកធ្វើការនៅ«ស្ថានីយប្រេងឥន្ទនៈ កាល់តិច នាងគង្ហីង » ដូច្នេះ អ្នកដែលបានពាក់ព័ន្ធ ឬទៅទីតាំងនោះ នៅថ្ងៃទី ១៧ ដល់ថ្ងៃទី២០ ឧសភា ឆ្នាំ២០២១ សូមតាមដានសុខភាព។
អាជ្ញាធរ បានក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន បន្តពាក់ម៉ាស់ពេលចេញក្រៅ រក្សាគម្លាត ឧស្សាហ៍លាងដៃជាមួយសាប៊ូ ឬអាល់កុល ពិសេសប្រជាពលរដ្ឋបានទៅ «ស្ថានីយប្រេងឥន្ទនៈ កាល់តិច នាងគង្ហីងធា» សាខារង្វង់មូលនាងគង្ហីង ស្ថិតនៅក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា នៅថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់«តាមដានសុខភាព»របស់ខ្លួនរយៈពេល ១៤ ថ្ងៃ។
ក្នុងករណីមានរោគសញ្ញា នៃសុខភាពប្រែប្រួលផ្សេងៗ ដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យដែលនៅជិតបំផុតដូចជា នៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត សាលាបឋមសិក្សា«សុភមង្គល» (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន), វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ, ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន, ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣, មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឱ្យបានលឿនតាមដែលអាចធ្វើបាន ហើយសម្រាប់ពត៌មានបន្ថែម សូមទាក់ទងលេខ ១១៥។