Cctime 6monthsfree desktop
Cc times  web banner kh (2)

អ្នកដែលពាក់ព័ន្ធនឹង« ផ្សារក្រមួន»សូមតាមដានសុខភាព

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

(ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩)


ភ្នំពេញ៖ យោងតាមការប្រកាសរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៣ ខែឧសភា បានជម្រាបដំណឹងថា អ្នកដែលបានទៅ« ផ្សារក្រមួន» សូមតាមដានសុខភាព ព្រោះមានអ្នកជំងឺកូវីដ១៩​​ ទៅទិញម្ហូបអាហារ នៅទីតាំងខាងលើនេះនៅពេលល្ងាច ស្ទើរតែ​ជា​រៀងរាល់ថ្ងៃ។ 

ជាមួយនឹងករណីនេះ អាជ្ញាធរ បានក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន បន្តពាក់ម៉ាស់ពេលចេញក្រៅ​ រក្សាគម្លាត ឧស្សាហ៍លាងដៃជាមួយសាប៊ូ ឬអាល់កុល ពិសេសប្រជាពលរដ្ឋបានទៅ «ផ្សារក្រមួន» ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ២០០២ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅថ្ងៃ១៣ ដល់ថ្ងៃ ២០ ឧសភា ឆ្នាំ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់«តាមដានសុខភាព»របស់ខ្លួនរយៈពេល ១៤ ថ្ងៃ។

ក្នុងករណីមានរោគសញ្ញា នៃសុខភាពប្រែប្រួលផ្សេងៗ ដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យដែលនៅជិតបំផុតដូចជា នៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត សាលាបឋមសិក្សា«សុភមង្គល» (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន), វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ, ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន, ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣, មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឱ្យបានលឿនតាមដែលអាចធ្វើបាន ហើយសម្រាប់ពត៌មា​នបន្ថែម សូមទាក់ទងលេខ ១១៥។

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង