ភ្នំពេញ៖ ចំនួនអ្នកចាក់វ៉ាក់សាំងទូទាំងប្រទេសកម្ពុជាមាន ២,២២៦,៤៤៦ នាក់ គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។ ក្នុងនោះអ្នកចាក់វ៉ាក់សាំង Sinopharm សរុបមានចំនួន ៩០៩ ៣៣៣ នាក់, វ៉ាក់សាំង Covishield សរុបមានចំនួន ១៥៧ ១៧៥ នាក់ និងវ៉ាក់សាំងSinovac សរុបមានចំនួន ១, ១៥៩, ៩៣៨ នាក់។ នេះបើតាមរបាយការណ៍របស់អនុគណៈកម្មាការតាមដាននិងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩)។
យោងរបាយការណ៍អ្នកដែលបានចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) គិតត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ចំនួនអ្នកបានចាក់វ៉ាក់សាំងលើកទី១សរុបមាន ២,២២៦,៤៤៦ នាក់ ក្នុងនោះមានស្រ្តីចំនួន ១ ០៣៥ ៦៨១ នាក់។ ចំណែកអ្នកបានចាក់វ៉ាក់សាំងលើកទី២សរុបមាន ១, ៤៤៧, ១៩៣ នាក់ ក្នុងនោះមានស្រ្តីចំនួន ៦២០ ៧០៤ នាក់។
សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ លទ្ធផលចាក់វ៉ាក់សាំងមាន ២២,២៦% ធៀបនឹងគោលដៅ ១០លាននាក់ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលបានដាក់ចេញ៕
