ភ្នំពេញ៖ ដើម្បីធានាដល់ការផ្តល់ព័ត៌មានចាំបាច់ជូនកម្មករនិយោជិត ក្រសួងការងារបានចេញសេចក្តីប្រកាសតម្រូវឱ្យធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់កម្មករ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ក្រសួងការងារ នៅថ្ងៃទី២៣ មីនាកន្លងទៅនេះ បានចេញសេចក្តីជូនដំណឹងដល់កម្មករនិយោជិត ត្រូវផ្តល់លេខទូរសព្ទដែលអាចទំនាក់ទំនងបានចំនួន ១ខ្សែ ទៅកាន់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសណ្ឋាគារ ដែលខ្លួនកំពុងធ្វើ ដើម្បីឱ្យអ្នកទទួលបន្ទុករដ្ឋបាលធ្វើបច្ចុប្បន្នភាពតារាងបញ្ចីឈ្មោះ និងប្រគល់ឲ្យអធិការការងារមុនថ្ងៃទី២៦ ខែមីនានេះ។
បើតាមសេចក្តីជូនដំណឹងដដែរ បានគូសបញ្ជាក់ថា កម្មករនិយោជិតត្រូវទទួលខុសត្រូវខ្លួនឯងក្នុងការខាតបង់ផលប្រយោជន៍ផ្សេងៗ ដែលខកខានមិនបានផ្តល់លេខទូរសព្ទជូនទៅដល់រដ្ឋបាល មុនថ្ងៃទី២៦ ខែមីនានេះ៕
