
ភ្នំពេញ៖ ថ្មីៗនេះ យោងតាមតួលេខដែលចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា ពីខែមករាដល់ខែមេសា ឆ្នាំ២០២១ កម្ពុជាបាននាំចេញផ្លែចេកចំនួន ១៦.៦ ម៉ឺនតោន។
បើតាមការចុះផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា កម្ពុជាបាននាំចេញផ្លែចេកចំនួន១៦.៦ម៉ឺនតោន គិតត្រឹម៤ខែដើមឆ្នាំ២០២១ ក្នុងនោះចំនួន ១៤.៤ ម៉ឺនតោនត្រូវបាននាំចេញទៅកាន់ប្រទេសចិន។ ចិននៅតែជាទីផ្សារនាំចេញផ្លែចេកធំបំផុតសម្រាប់កម្ពុជា៕