ភ្នំពេញ៖គិតត្រឹមម៉ោងជាង១០ ថ្ងៃទី២៣ មីនានេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួន៣នាក់បន្ថែមទៀតនៅខេត្តកំពង់ចាម១នាក់,កោះកុង១ និងភ្នំពេញ១ ដោយករណីនេះបានកើត លើជនបារាំង១នាក់និងខ្មែរ២នាក់ដែលរហូតដល់ពេលនេះគឺមានអ្នកផ្ទុកវីរុសនេះចំនួន៨៧នាក់ហើយនៅកម្ពុជា។
សូមបញ្ជាក់ថា នៅចំនួន៣នាក់ដែលរកឃើញថា មានផ្ទុកកូវីដ ១៩ គឺជាចំនួនសរុបពេញមួយថ្ងៃ ដោយបូកជាមួយមនុស្ស២នាក់ដែលក្រសួងប្រកាសកាលពីព្រឹកថ្ងៃទី២៣ មីនា និង ការរកឃើញម្នាក់ទៀតនៅយកនេះ ធ្វើឱ្យចំនួនអ្នកផ្ទុកកូវីដ ១៩នៅកម្ពុជាកើនឡើង ៨៧នាក់។

