Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្មេងស្រីម្នាក់ត្រូវបានរំលោភសម្លាប់ ខណៈជិះកង់ទៅបេះព្រីង

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សាកសពក្មេងស្រីរងគ្រោះ រូបភាពប្រភព៖ GCNP

ឧត្តរមានជ័យ ៖ ក្មេងស្រីអាយុ១៧ ឆ្នាំម្នាក់ ត្រូវបានជនល្មើសដែលនៅក្នុងភូមិជាមួយគ្នារំលោភសម្លាប់ ខណៈដែលរូបនាងបានជិះកង់ទៅបេះព្រីង កាលពីថ្ងៃទី១៥ ឧសភា ឆ្នាំ២០២១។

យោងតាមការបំភ្លឺពី ពីឪពុកម្តាយ របស់ក្មេងស្រីរងគ្រោះ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២និង០០នាទី ក្មេងស្រីរងគ្រោះ បានជិះកង់ទៅបេះព្រីងទុំនៅចំណុចត្រពាំងតាឌួង ចម្ងាយ ១៥០០ម៉ែត្រ ខាងលិចភូមិរលំវែង ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

តាមប្រភពដដែលបន្តថា លុះដល់ពេលល្ងាចពុំឃើញកូនខ្លួនត្រឡប់មកផ្ទះវិញ បានប្រាប់មេភូមិ និងអ្នជិតខាងឲ្យជួយរក រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៧និង៤០នាទី ទើបប្រទះសឃើញសាកសព តែម្តង។

ទាក់ទងនឹងករណីនេះ ខាងមន្រ្តីជំនាញបានធ្វើកោសល្យវិច្ច័យ និងស្រាវជ្រាវស៊ើបអង្កេត ដោយកំណត់បានមុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ អឿម សារី (ហៅស្រ៊ី) ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិជាមួយគ្នា។

ខាងសមត្ថិកិច្ចបានបន្តថា ក្រោយធ្វើការសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភ និងសម្លាប់ជនរងគ្រោះពិតប្រាកដមែន រួចហើយយកសាកសពទៅបោះចោលក្នុងត្រពាំងដែលមានព្រៃស្តុក រីឯកង់របស់ជនរងគ្រោះយកទៅទំលាក់ចូលក្នុងអូរចម្ងាយពីកន្លែងកើតហេតុប្រហែល ២០០ម៉ែត្រ។

បច្ចុប្នន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធីច្បាប់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង